កម្ពុជា​សង្ឃឹម​ខ្ពស់​នៅ​ល្ងាច​នេះ​ ​ដើម្បី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​

December 3, 2019​ ម៉ោង 3:08 pm

​ក្រុម​លេខ2​ ​ប្រចាំ​ពូល​ ​A​ ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ឆ្នាំ2019​ ​លើក​ទី30​ ​ប្រទេស​ហ្វីលីពីន​នេះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​កម្ពុជា​ ​ឆ្លងកាត់​ ​2ប្រកួត​ ​ឈ្នះ1​ ​និង​ស្មើ1​ ​ដោយមាន​ ​4ពិន្ទុ​ ​ស៊ុត​ចូល​គេ​ ​6គ្រាប់​ ​ហើយ​គេ​ស៊ុត​ចូល​វិញ​តែ​ ​1គ្រាប់​ប៉ុណ្ណោះ​។​

​នៅក្នុង​ថ្ងៃនេះ​ដែរ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ក្នុង​ជំនួប​ទី3​ ​របស់​ខ្លួន​ ​ដោយ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​របស់​មីយ៉ាន់ម៉ា​ ​នៅ​កីឡដ្ឋាន​ ​Binan​ ​Stadium​ ​វេលា​ម៉ោង៧ល្ងាច​នេះ​។​