ស្តាយ​កម្ពុជា​ ​លេង​បាន​ល្អ​ ​តែ​ភ្លាត់​ចាញ់​មីយ៉ាន់ម៉ា​ ​នៅ​ចុង​ម៉ោង​ ​

​កាលពីយប់មិញ​ ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​ ​កម្ពុជា​ ​បាន​ទាត់​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​មីយ៉ាន់ម៉ា​ ​ក្នុង​លទ្ធផល​ ​2ទល់នឹង1​។​

​ក្នុង​នោះ​កម្ពុជា​ ​បាន​បើក​ការ​នាំមុខ​ទៅលើ​ក្រុម​មីយ៉ាន់ម៉ា​ ​នៅ​នាទី​ទី22​ ​ខណៈ​ដែល​មីយ៉ាន់ម៉ា​ ​រកបាន​ ​1គ្រាប់​តាម​ស្មើ​នៅ​នាទី​ទី26​ ​ដោយ​រក្សា​លទ្ធផល​នេះ​បាន​រហូតដល់​នាទី​ទី៨៦​ ​ទើប​មីយ៉ាន់ម៉ា​ ​អាច​រក​គ្រាប់​បាល់​សំណាង​យកជ័យ​ជម្នះ​ ​លើ​ក្រុម​កម្ពុជា​បានសម្រេច​។​

​ជាមួយនឹង​លទ្ធផល​នេះ​ ​បាន​នាំ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​មីយ៉ាន់ម៉ា​ ​ឡើង​ទៅ​ឈរ​លេខ1​ ​ពូល​ ​A​ ​ទទួល​បាន​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រួចរាល់​ ​ខណៈ​ដែល​កម្ពុជា​ ​ម៉ាឡេស៊ី​ ​និង​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​ត្រូវ​ដណ្តើម​គ្នា​ដើម្បី​បាន​ចំណាត់ថ្នាក់​លេខ2​ ​ប្រចាំ​ពូល​ ​A​ ​នេះ​ជា​បន្ត​៕​



Advertisement