Félix​ ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

December 3, 2019​ ម៉ោង 3:23 pm

​ក្រោយ​បញ្ចប់​ការប្រកួត​កាលពីយប់មិញ​ ​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា​ ​Félix​ ​Dalmas​ ​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា​ ​កូនក្រុម​របស់​លោក​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​ការប្រកួត​នេះ​ ​ហើយ​លោក​នៅតែ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​ ​ដោយ​លោក​ជូនពរ​ឱ្យ​មីយ៉ាន់ម៉ា​ ​ក្លាយជា​គូប្រកួត​របស់​កម្ពុជា​ម្តង​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​គ្រូបង្វឹក​មី​យ៉ាន​ម៉ា​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​ការប្រកួត​ថា​ ​កីឡាករ​របស់​កម្ពុជា​ ​គឺ​ពិតជា​លេង​បាន​ល្អ​ ​ទាំង​បច្ចេកទេស​ ​និង​ការ​ស៊ុត​ ​តែ​ក្រុម​របស់​លោក​មានសំណាង​ជាង​ ​តែ​អ្វី​ដែល​លោក​ស្រឡាញ់​ចំពោះ​ការប្រកួត​នេះ​ ​គឺ​ទម្រង់​លេង​របស់​កម្ពុជា​។​

​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពីយប់មិញ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​កម្ពុជា​ ​បាន​ទាត់​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​មីយ៉ាន់ម៉ា​ ​ក្នុង​លទ្ធផល​ ​2ទល់នឹង1​ ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​៕​