កម្ពុជា​ ​រំពឹង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​នេះ​

​នៅ​ល្ងាច​ថ្ងៃនេះ​ ​វេលា​ម៉ោង3​ ​នៅ​កីឡដ្ឋាន​ ​Rizal​ ​Memorial​ ​Stadium​ ​កម្ពុជា​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​របស់​ម៉ាឡេស៊ី​ ​ក្នុង​ជំនួប​បិទ​ពូល​ ​ដើម្បី​ដណ្តើម​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ខណៈ​ដែល​កម្ពុជា​ ​មានប្រៀប​ខ្លាំង​ជាង​ម៉ាឡេស៊ី​ ​ដោយសារ​កម្ពុជា​មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង​ក្រុម​ម៉ាឡេស៊ី​។​

​ចំណែក​ឯ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​ខ្សោយ​ជាងគេ​ប្រចាំ​ពូល​ ​A​ ​ទីម័រខាងកើត​ ​នៅ​វេលា​ម៉ោង​ ​3រសៀល​ដូចគ្នា​ ​នៅ​កីឡដ្ឋាន​ ​Binan​ ​Stadium​។​

​ជាមួយនឹង​គ្នា​នេះ​ដែរ​ ​គ្រូបង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​កម្ពុជា​ ​បាន​បង្ហាញ​ទំនុកចិត្ត​ថា​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​កម្ពុជា​ ​នៅតែ​អាច​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ ​កម្ពុជា​មិន​មាន​ភាព​ភ័យខ្លាច​ក្រុម​ម៉ាឡេស៊ី​ឡើយ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ស៊ី​ហ្គេម​លើក​នេះ​កម្ពុជា​ ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កីឡាបាល់ទាត់​កម្ពុជា​ ​ដោយ​លោក​មាន​គោលដៅ​ស្វែងរក​មេដាយ​ឱ្យ​បាន​៕​


Advertisement