ក្រុម​យុវជន​កម្ពុជា​ ​ស្ថិតនៅ​ក្នុង​ចំណាត់​ថា្នក់​ខ្ពស់​ក្នុង​ការ​ចាប់​ពូល​ ​AFC​ ​U19​

​ក្នុង​ការ​ចាប់​ពូល​ពានរង្វាន់​យុវជន​ធំ​បំផុត​ប្រចាំ​ទ្វីបអាស៊ី​ ​AFC​ ​U19​ ​Championship​ ​2020​ ​នៅ​ប្រទេស​អ៊ូបេគីស្ថាន​ ​ក្រុម​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​កម្ពុជា​ ​បាន​ស្ថិត​ក្នុង​ក្រុម​លំដាប់​លេខ3​ ​ពោល​គឺ​ ​ឈរ​នៅ​លេង​រៀង​ចន្លោះ​ពីទី9​ ​ដល់ទី12​ ​ក្នុងចំណោម​ប្រទេស​ខ្លាំង​ទាំង16​ ​នៃ​ទ្វីបអាស៊ី​។​ ​

​ការ​ចាប់​លំដាប់ថ្នាក់​នេះ​ ​គឺ​ដើម្បី​ចាប់​ពូល​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់​ខាងលើ​នេះ​ ​ដែល​នេះ​មានន័យថា​ ​កម្ពុជា​នឹង​មិន​ត្រូវ​បាន​ស្ថិតនៅ​ក្នុង​ពូល​ជាមួយនឹង​ក្រុមក្នុង​លំដាប់​ទី3​ ​ដែល​មាន​ដូចជា​ ​ម៉ាឡេស៊ី​ ​អ៊ីរ៉ាក់​ ​និង​ក្រុម​ខ្លាំង​វៀតណាម​នោះ​ទេ​។​

​ចំពោះ​ការ​ចាត់​លំដាប់ថ្នាក់​កម្ពុជា​ក្នុង​តំបន់​នេះ​ ​គឺ​យោងទៅតាម​ពិន្ទុ​ពី​វគ្គ​ជម្រុះ​កាលពី​ឆ្នាំ2018​ ​ដែល​ក្រុម​នី​មួយ​ៗ​ធ្វើ​បាន​ ​ដែល​គ្រានោះ​កម្ពុជា​ស្ទើរតែ​ឡើង​ទៅលេង​ពាន​នេះ​ម្តង​ទៅ​ហើយ​ ​តែ​ទាស់​ត្រង់​ចាញ់​គ្រាប់​ស៊ុត​របស់​ម៉ាឡេស៊ី​ ​តែ​ ​1គ្រាប់​ប៉ុណ្ណោះ​៕​

Advertisement