កម្ពុជា​ ​ឈរ​នៅ​លេខរៀង​កណ្តាល​ក្នុង​តារាង​មេដាយ​ស៊ី​ហ្គេម​ ​នៅ​ហ្វីលីពីន​

​តាម​តារាង​ចំណាត់ថ្នាក់​មេដាយ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​គិត​ត្រឹម​ថ្ងៃទី3​ ​ធ្នូ​ ​ម្សិលមិញ​ ​ដែល​ចេញ​ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​របស់​ហ្វីលីពីន​ ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​កំពុងតែ​ឈរ​នៅ​លេខរៀង​ទី7​ ​នៃ​តារាង​ចំណាត់ថ្នាក់​មេដាយ​។​

​ដោយ​ក្នុង​នោះ​ ​កម្ពុជា​រកបាន​មេដាយ​សរុប​ ​17គ្រឿង​ ​ក្នុង​នោះ​មាស​ ​1គ្រឿង​ ​ប្រាក់​ ​3គ្រឿង​ ​និង​សំរិទ្ធ​ ​13គ្រឿង​។​ ​ចំពោះ​មេដាយមាស​ ​1គ្រឿង​របស់​កម្ពុជា​នេះ​ ​រកបាន​ដោយ​កីឡាករ​ ​យ៉ុង​ ​ម៉េ​ង​លី​ ​លើ​ប្រភេទ​កីឡា​ប្រពៃណី​ហ្វីលីពីន​ ​Arnis​ ​វិញ្ញាសា​ ​Full​ ​contact​ ​Padded​ ​Stick​ ​ក្នុង​ចន្លោះ​ទម្ងន់​ ​60ដល់​ ​65គីឡូក្រាម​។​

​គួរ​បញ្ជាក់​ថា​ ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​មាន​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ចូលរួម​ចំនួន​ ​11ប្រទេស​ ​ហើយ​ចាប់ផ្តើម​ប្រកួត​តាំងពី​ថ្ងៃទី25​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ដោយ​នឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី10​ ​ខែធ្នូ​ ​2019ខាងមុខនេះ​៕​



Advertisement