បាល់ទាត់វៀតណាមគ្រងជើងឯកស៊ីហ្គេមជាលើកទី2 ក្រោយខកខាន 60ឆ្នាំគត់

ការប្រកួតបាល់ទាត់បុរស ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 ឆ្នាំ2019 នៅប្រទេសហ្វីលីពីន បានបិទបញ្ចប់ហើយកាលពីយប់មិញនេះ ដោយបានរកឃើញក្រុមជើងឯកហើយ គឺបានទៅលើក្រុមវៀតណាម ខណៈជើងឯករងបានទៅលើក្រុមឥណ្ឌូនេស៊ី ក្រោយពីក្រុមវៀតណាមបានបង្ហាញថ្វីជើងយ៉ាងល្អក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល 3ទល់នឹង0។សរុបលទ្ធផលចុងក្រោយ ក្រុមវៀតណាមទទួលបានមេដាយមាស ឥណ្ឌូនេស៊ីបានមេដាយប្រាក់ ខណៈដែលមីយ៉ានម៉ា បានមេដាយសំរិទ្ធ ចំណែកឯកម្ពុជាបានត្រឹមតំណែងជាក្រុមលេខ4 មិនបានទទួលមេដាយឡើយ។គិតមកទល់នឹងពេលនេះ នេះគឺជាលើកទី2 ហើយសម្រាប់ក្រុមបាល់ទាត់របស់ប្រទេសវៀតណាម ដែលបានគ្រប់គ្រងមេដាយមាសប្រចាំព្រឹត្តការណ៍ស៊ីហ្គេមនេះ ក្រោយពីខកខានមេដាយនេះចាប់តាំងពីព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូង នៅប្រទេសថៃ ក្នុងឆ្នាំ1959 ពោលគឺខកខានរយៈពេល 60ឆ្នាំគត់៕

Advertisement