ទីបំផុត​ ​សៀង​ ​ចន្ធា​ ​ផ្លាស់ទៅ​លេង​នៅ​បឹង​កេត​ហើយ​

​កីឡាករ​ខ្សែប្រយុទ្ធ​មុត​ស្រួច​ ​វ័យក្មេង​របស់​កម្ពុជា​ ​ដែល​ជួយ​កម្ពុជា​ឱ្យ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ4​ ​នៅ​ស៊ី​ហ្គេម​កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​ហ្វីលីពីន​ ​បានសម្រេច​ចិត្ត​ចូលលេង​នៅ​ក្លិប​បឹង​កេត​ហើយ​ ​សម្រាប់​រដូវ​កាល2020ខាងមុខនេះ​។​

​កីឡាករ​ ​សៀង​ ​ចន្ធា​ ​បច្ចុប្បន្ន​មាន​វ័យ​ ​17ឆ្នាំ​ ​ជា​កីឡាករ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ដែល​ទទួល​បានការ​ហ្វឹកហាត់​នៅ​ទីនោះ​ចាប់តាំងពី​អាយុ​ ​14ឆ្នាំ​ ​ហើយ​រូបគេ​សព្វថ្ងៃ​ជា​កីឡាករ​ខ្សែប្រយុទ្ធ​លេង​ឱ្យ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ទាំង​ ​U18​ ​U19​ ​U20​ ​U22​ ​និង​ជម្រើសជាតិ​ឈុត​ធំ​ផង​ដែរ​។​

​គិត​មកទល់​នឹង​ពេលនេះ​ ​កីឡាករ​រូប​នេះ​ធ្លាប់​លេង​ឱ្យ​ជម្រើសជាតិ​កម្ពុជា​ ​គ្រប់​ឈុត​ទាំងអស់​ចំនួន​ ​57ប្រកួត​មក​ហើយ​ ​ដែល​ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​ ​26គ្រាប់​៕​


Advertisement