សហព័ន្ធ​នឹង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​ ​U19​ ​និង​ ​U22​ ​កម្ពុជា​ ​នៅ​ចុងឆ្នាំ​នេះ​

​ឆ្លៀត​ក្នុង​ឱកាស​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​របស់​ក្រុមជម្រើសជាតិ​ ​U22​ ​របស់​កម្ពុជា​ ​ក្រោយ​បញ្ចប់​ភារកិច្ច​នៅ​ស៊ី​ហ្គេម​នោះ​ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​ឯកឧត្តម​ ​សៅ​ ​សុខា​ ​បាន​ប្រកាស​អំពី​គម្រោង​ចុងឆ្នាំ2019​ ​នេះ​ ​ទៅកាន់​កីឡាករ​ទាំងអស់​ថា​ ​លោក​បាន​រៀបចំ​រង្វាន់​ជាទី​គាប់ចិត្ត​រួចរាល់​ហើយ​សម្រាប់​ជូន​ដល់​ក្រុមកីឡា​ករ​ ​និង​ក្រុមការងារ​ក្នុង​ឈុត​ ​U19​ ​និង​ ​U22​ ​ដែល​ខំប្រឹង​ ​និង​ខិតខំ​រហូត​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ជូន​កម្ពុជា​ក្នុង​ឆ្នាំនេះ​។​

​ឯកឧត្តម​បាន​ប្រកាស​បន្ថែម​ថា​ ​នឹង​រៀបចំ​កម្មវិធី​ជួបជុំ​មួយ​នា​ថ្ងៃទី29​ ​ខែធ្នូ​ខាងមុខ​ ​ហើយ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​នឹង​មានកម្ម​វិធី​មួយ​ ​ដើម្បី​លើកទឹកចិត្ត​ក្រុម​ទាំង2​ ​តែ​ឯកឧត្តម​សូម​លាក់​សិន​ ​ព្រោះ​មិន​ចង់ឱ្យ​កីឡាករ​ម្នា​ក់ៗ​សប្បាយចិត្ត​ពេក​៕​

​គួរ​រំឭក​ដែរ​ថា​ ​ក្នុង​ឆ្នាំ2019​ ​នេះ​វិស័យ​បាល់ទាត់​កម្ពុជា​ ​ហាក់​មានការ​រីកចម្រើន​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ ​ដោយ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ ​ព្រោះ​អាច​ឡើង​ទៅដល់​វគ្គ​ពាក់​ក​ណ្តាល​ផ្តាច់​ព័្រ​ត្រ​ស៊ី​ហ្គេម​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។​ ​មួយវិញទៀត​កម្ពុជា​ ​បាន​ជាប់​ជា​ក្រុម​ខ្លាំង​ទាំង16​ ​ប្រចាំ​ទ្វីបអាស៊ី​ ​ដោយ​បាន​ឡើង​ទៅលេង​ពាន​ធំ​បំផុត​របស់​ទ្វីបអាស៊ី​ ​AFC​ ​U19​ ​ក្រោយ​ឆ្លងកាត់​វគ្គ​ជម្រុះ​ ​ដោយ​បាន​ជាប់​ជា​ក្រុម​លេខ2​ ​ល្អ​បំផុត​៕​

Advertisement