វិសាខា​ ​ចុះ​អនុស្សរណៈ​ជាមួយ​ក្លិប​ ​Yokohama​ ​FC​

​ក្លិប​បាល់ទាត់​ ​វិសាខា​ ​បាន​ធ្វើការ​ប្រកាស​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​(​MoU​)​ ​ជាមួយ​ក្លិប​ ​Yokohama​ ​FC​ ​ដែល​ជា​ក្លិប​សមាជិក​ ​J1​-​League​ ​2020​ ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​កម្ពុជា​-​ជប៉ុន​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ការងារ​រវាង​ក្លិប​ទាំង2​ ​ពិសេស​ការផ្លាស់ប្ដូរ​កីឡាករ​យុវជន​ថ្នាល​ ​ក៏ដូចជា​គ្រូបង្វឹក​ ​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​ក្លិប​ទាំង2​ ​ឆ្ពោះទៅ​រក​ភាព​រីកចម្រើន​បន្ថែម​ទៀត​



​ពិធី​ចុះ​ ​MoU​ ​នេះ​ ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី15​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ម្សិលមិញ​ ​ក្រោម​វត្តមាន​ឯកឧត្តម​ ​ស​ ​សុខា​ ​ស្ថាបនិក​ក្លិប​កីឡាបាល់ទាត់​វិសាខា​ ​លោកជំទាវ​ ​កែ​ ​សួន​សុភី​ ​ប្រធាន​ក្លិប​កីឡាបាល់ទាត់​វិសាខា​ ​និង​លោក​ ​Onodera​ ​Hiroshi​ ​ប្រធាន​ក្លិប​ ​Yokohama​ ​FC​ ​របស់​ជប៉ុន​ ​ព្រមទាំង​ក្រុមការងារ​ក្លិប​ទាំង2​ ​ផង​ដែរ​។​

​គួរ​បញ្ជាក់​ថា​ ​ក្លិប​បាល់ទាត់​វិសាខា​ ​បាន​បញ្ចប់​រដូវ​ការប្រកួត​លី​ក​ក្នុង​ចំណាត់ថ្នាក់​លេខ3​ ​នៃ​តារាង​លី​ក​កំពូល​កម្ពុជា​ ​ក្នុងចំណោម​ក្រុម​ទាំង14​ ​ប្រចាំ​រដូវ​កាល2019​៕​

Advertisement