U18​ ​កម្ពុជា​ ​បរាជ័យ​ក្រោម​ថ្វី​ជើង​វៀតណាម​ក្នុង​ពាន​ ​BTV​ ​CUP​ ​2019​

​ក្នុង​ការប្រកួត​ពានរង្វាន់​ក្រៅផ្លូវការ​មួយ​ ​ក្រុម​ ​U18​ ​របស់​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុម​ ​U20​ ​វៀតណាម​ ​ក្នុង​លទ្ធផល​ ​3ទល់នឹង0​ ​ក្នុង​ពានរង្វាន់​ ​BTV​ ​Cup​ ​2019​ ​កាលពី​ល្ងាច​ថ្ងៃម្សិលមិញ​នេះ​នៅ​ ​Binh​ ​Duong​ ​ប្រទេស​វៀតណាម​។​

​ក្នុង​ការប្រកួត​នោះ​ ​ក្រុម​យុវជន​អាយុ​ក្រោម​ ​20ឆ្នាំ​វៀតណាម​ ​បាន​រកបាន​ ​1គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី45​ ​ហៀបនឹង​បញ្ចប់​វគ្គទី1​។​ ​លុះ​ចូល​មកដល់​វគ្គទី2​ ​វៀតណាម​កាន់តែ​ដាក់​សម្ពាធ​ខ្លាំង​ ​និង​រកបាន2គ្រាប់​បន្ថែម​ទៀត​នៅដើម​តង់​ទី2​។​ ​ទោះជា​មានការ​ដាក់​សម្ពាធ​ពេញ​ ​90នាទី​ ​ហើយ​អាជ្ញា​កណ្តាល​ហាក់​ផ្តល់​ការ​មានប្រៀប​ទៅ​ខាង​ក្រុម​វៀតណាម​ក៏ដោយ​ ​តែ​ក្រុម​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​កម្ពុជា​ ​ក៏​ព្យាយាម​ទប់​ ​រហូតដល់​ចប់​ការប្រកួត​ជាមួយនឹង​លទ្ធផល​ ​3ទល់នឹង0​។​

​ចំពោះ​ការប្រកួត​ពានរង្វាន់​ ​BTV​ ​Cup​ ​2019​ ​នេះ​ ​ក្រុម​ដែល​ឈ្នះ​នឹង​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​1ប្រកួត​ ​ខណៈ​ក្រុម​ចាញ់​ក៏​ត្រូវ​ជួប​ដណ្ដើម​ចំណាត់ថ្នាក់​លេខ3​ ​ចំនួន​ ​1ប្រកួត​ទៀត​ដែរ​ ​ដោយ​កម្ពុជា​នឹង​ត្រូវ​ជួប​ក្រុម​យុវជន​អាយុ​ក្រោម​ ​20ឆ្នាំ​របស់​មីយ៉ាន់ម៉ា​ ​ដើម្បី​ដណ្តើម​យក​លេខ3​៕​


Advertisement