រដូវ​កាល2020​ ​ច្រឹង​ ​ពលរដ្ឋ​ ​ក៏​ផ្លាស់ទៅ​កាន់​វិសាខា​ដែរ​

​ទីបំផុត​ខ្សែបម្រើ​ ​ច្រឹង​ ​ពលរដ្ឋ​ ​បាន​ផ្ទេរ​ចូល​ក្លិប​វិសាខា​ជា​ផ្លូវការ​ហើយ​ ​បន្ទាប់ពី​ត្រូវ​បាន​ក្លិប​ចាស់​ក្រសួងការពារជាតិ​(​ទ័ព​)​ ​ប្រកាស​អំពី​ការ​ចាកចេញ​កាលពី​ពេល​ថ្មី​ៗ​។​

​អតីត​កីឡាករ​របស់​ក្លិប​ក្រសួងការពារជាតិ​រូប​នេះ​ ​នឹង​ពាក់​លេខ24​ ​នៅក្នុង​ក្រុម​វិសាខា​ ​សម្រាប់​ការប្រកួត​លី​ក​កំពូល​កម្ពុជា​ ​រដូវ​កាល2020​ ​និង​ពានរង្វាន់​សម្តេច​ ​HUN​ ​SEN​ ​CUP​ ​2020​។​

​គួរ​ឱ្យ​ដឹង​ថា​ ​ច្រឹង​ ​ពលរដ្ឋ​ ​បាន​ចាប់ផ្ដើម​អាជីព​បាល់ទាត់​ ​តាំងពី​ឆ្នាំ2008​ ​ប៉ុន្ដែ​ខ្សែបម្រើ​រូប​នេះ​ ​បាន​សាង​កេរ្ដិ៍​ឈ្មោះ​ក្នុង​អាជីព​លើ​វាលស្មៅ​នេះ​ខ្លាំង​ ​គឺ​ក្នុង​ឆ្នាំ2016​ ​និង​ឆ្នាំ2017​ ​បន្ទាប់ពី​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អជា​មួយ​ក្លិប​របស់​នៅពេល​នោះ​ ​និង​ក្នុង​ក្រុមជម្រើសជាតិ​។​ ​

​តែ​គួរ​ឱ្យ​ស្ដាយ​ ​ឆ្នាំ2018​ ​គេ​បាន​រង​របួស​ដាច់​សរសៃ​ជង្គង់​ជើង​ស្ដាំ​ ​ដែល​ធ្វើ​ឱ្យ​គេ​ខកខាន​បង្ហាញខ្លួន​លើ​ទីលាន​ជាង​ ​1រដូវ​កាល​ ​ពោល​គឺ​ទើប​អាច​ចូលលេង​បាន​វិញ​ ​នៅ​ចុងរដូវ​កាល​ឆ្នាំ2019​ ​មុននឹង​ផ្ទេរ​មក​ក្លិប​វិសាខា​នេះ​៕​

Advertisement