អ្នកចាំទី​ជម្រើសជាតិ​អូស្ត្រាលី​ ​ជួយសង្គ្រោះ​សត្វព្រៃ​តាមរយៈ​ការសង្គ្រោះ​បាល់​

​កីឡាករ​ ​Mathew​ ​Ryan​ ​អ្នកចាំទី​របស់​ក្លិប​ ​Brighton​ ​&​ ​Hove​ ​Albion​ ​បាន​ប្រកាស​អំពី​គម្រោង​បរិច្ចាគ​ប្រាក់​ដល់​មូលនិធិ​សង្គ្រោះ​សត្វព្រៃ​ ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី​។​

​កីឡាករ​ជម្រើសជាតិ​អូស្ត្រាលី​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​លោក​នឹង​បរិច្ចាគ​ប្រាក់​ចំនួន​ ​500ដុល្លារ​សម្រាប់​ការសង្គ្រោះ​បាល់​បាន​ ​1ដង​ ​របស់​អ្នកចាំទី​ទាំងអស់​ដែល​លេង​នៅក្នុង​ក្របខ័ណ្ឌ​ ​English​ ​Premier​ ​League​។​ ​

​នៅក្នុង​សប្ដាហ៍​មុន​ ​ការសង្គ្រោះ​បាល់​សរុប​របស់​អ្នកចាំទី​ដែល​លេង​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​អង់គ្លេស​ ​មាន​ចំនួន​ ​56ដង​ ​ដែល​មានន័យថា​ ​ ​Mathew​ ​Ryan​ ​នឹង​បរិច្ចាគ​ប្រាក់​ចំនួន​ ​28,000ដុល្លា​សម្រាប់​សប្តាហ៍​ដំបូង​របស់​គេ​៕​

Advertisement