Hee​-​Chan​ ​Hwang​ ​កំពុង​ត្រូវប៉ាន់​នៅ​ ​Premier​ ​League​ ​

​ក្រុម​ ​Leicester​ ​City​ ​កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​កី​ទ្បា​ករ​ ​Hee​-​Chan​ ​Hwang​ ​សញ្ជាតិ​កូរ៉េ​ខាងត្បូង​ ​មាន​វ័យ​ ​23ឆ្នាំ​ ​ដែល​សព្វថ្ងៃ​កំពុងតែ​លេង​អាជីព​នៅក្នុង​ក្លិប​ ​RB​ ​Salzburg​ ​របស់​ប្រទេស​អូទ្រីស​។​

​កី​ទ្បា​ករ​សញ្ជាតិ​កូរ៉េ​ខាងត្បូង​នេះ​បាន​បង្ហាញខ្លួន​ឱ្យ​ក្រុម​ ​RB​ ​Salzburg​ ​បាន​ចំនួន​ ​73ដង​ ​និង​ស៊ុត​បញ្ចូល​ទី​បាន​ ​23គ្រាប់​ ​ចាប់តាំងពី​រូបគេ​ចូលរួម​ជាមួយនឹង​ក្រុម​នេះ​នៅ​ឆ្នាំ2015​ ​ហើយ​ទម្រង់​លេង​របស់​កី​ទ្បា​ករ​ម្នាក់​នេះ​ក៏​មិនមែន​ធម្មតា​ដែរ​ ​ដោយ​ថ្មី​ៗ​នេះ​គេ​បាន​ប្រើ​ទេពកោសល្យ​ ​និង​ជំនាញ​ផ្ទាល់ខ្លួន​ ​កិប​បាល់​ញាក់​ដាច់ខ្សែ​ការពារ​លំដាប់​ពិភពលោក​ ​Van​ ​Dijk​ ​ហើយក៏​ស៊ុត​បញ្ចូល​ទី​បានសម្រេច​ទៀតផង​។​
​ ​
​កី​ទ្បា​ករ​សញ្ជាតិ​កូរ៉េ​រូប​នេះ​ ​ក៏​មាន​ក្លិប​អាជីព​នៅក្នុង​ក្របខ័ណ្ឌ​ ​English​ ​Premier​ ​League​ ​ជាច្រើន​ទៀត​ចាប់អារម្មណ៍​ ​ដែល​មាន​ដូចជា​ ​Everton​ ​និង​ ​Wolves​ ​ជាដើម​ ​ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គេ​ម្នាក់ទៀត​គឺ​ ​Takumi​ ​Minamino​ ​ក៏​ទើបតែ​បាន​ផ្លាស់ទៅ​លេង​នៅ​ប្រទេស​អង់គ្លេស​ ​និង​កំពុងតែ​លេង​ឱ្យ​ក្រុម​ ​Liverpool​ ​ផង​ដែរ​៕​

​ប្រភព​៖​ ​90min​

Advertisement