អតីតកីឡាករបាល់បោះ Kobe Bryant ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះជាមួយកូនស្រីវ័យ 13ឆ្នាំ

លោក Alex Villanueva ស្នងការ​ប៉ូលិសប្រចាំ​រដ្ឋ Los Angeles បាន​អះអាង​ពី​ការស្លាប់​របស់​អ្នកដំណើរ​ 8​នាក់ និង​ពី​ឡុ​តអ្នកបើកបរ ដោយសារ​គ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ​ 1គ្រឿង នៅក្នុងតំបន់កូនភ្នំមួយនៅក្រុង Calabasas រដ្ឋ California

ក្នុងគ្រោះថ្នាក់នោះដែរ ក៏មានវត្តមានរបស់កីឡាករបាល់បោះអាមេរិកាំង Kobe Bryant វ័យ 41ឆ្នាំ ដែលបានស្លាប់កាលពីវេលាម៉ោង10ព្រឹក នៃថ្ងៃអាទិត្យទី26 មករា ម្សិលមិញ។ Gianna “Gigi” Bryant អាយុ 13ឆ្នាំដែលជា​កូនស្រី​ច្បង​ទី​2 ​របស់លោក ក៏ត្រូវស្លាប់​បាត់បង់​ជីវិតនៅ​ក្នុង​គ្រោះថ្នាក់​នោះ​ផងដែរ​។ នេះ​បើ​យោងតាម AFP

គួរបញ្ជាក់ដែរថា កីឡាករបាល់បោះ Kobe Bryant ជា​អតីត​ជើងឯក​បាល់បោះ NBA 5ជំនាន់ ជាសមាជិក NBA All-Star 15​ជំនាន់ និង​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក​​ 2លើក​របស់​អាមេរិក ក្រោយ​ប្រឡូក​ក្នុង​អាជីពនេះ ​20​ឆ្នាំ​៕


Advertisement