គ្រាប់​បាល់ Free-kick របស់​អ៊ីរ៉ាក់ ផ្តល់​ការខកចិត្ត​ដល់​វៀតណាម ក្នុង Asian Cup

ខ្សែបម្រើ​ស្លាប Ali Adnan បាន​ស៊ុត​បាល់​ពិន័យ Free-kick នៅ​នាទីចុងក្រោយ​យ៉ាង​ល្អ ខណៈដែល​ក្រុម​អតីត​ម្ចាស់​ជើងឯក​អ៊ីរ៉ាក់ បានធ្វើការ​វាយបក​តាម​ពីក្រោយ 2លើក ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​វៀតណាម​ក្នុង​លទ្ធផល 3-2 ក្នុង​ព្រឹត្តិការណ៍ Asian Cup កាលពី​ថ្ងៃ​អង្គារ។

វា​បាន​ក្លាយជា​ការបញ្ចប់​ក្នុង​លទ្ធផល​ដ៏​ខកចិត្ត​មួយ​សម្រាប់​វៀតណាម ក្នុង​ការរង​បរាជ័យ​ក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប៉ុន្តែ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់ ពិតជា​ស័ក្តិសម​ក្នុងការ​ដណ្តើមបាន​ជ័យជម្នះ ក្រោយពី​កីឡាករ HumamTareq បាន​ជួយ​ឱ្យ​ពួកគេ​តាម​ស្មើ​នៅ​នាទី​ទី60 ។

លោក SreckoKatanec គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​បានឱ្យដឹងថា៖ «តង់​ទី១ ពិតជា​បាន​ផ្តល់នូវ​ការភិតភ័យ។ យើង​មិនបាន​បង្ហាញ​ពីអ្វី​ដែល​យើង​បានធ្វើ​ក្នុងការ​ហ្វឹកហាត់​ឡើយ ពោលគឺ​គ្មាន​ថាមពល និង​គ្មាន​ការលេង​ជា​បុគ្គល​ទាល់តែសោះ។ វា​ប្រហែល​ជាការ​រំជួលចិត្ត​ក្នុងការ​ប្រកួត​ទី1 ខណៈដែល​កីឡាករ​បាន​ធ្លាក់​ចូលក្នុង​សម្ពាធ​បន្តិច»។

គ្រូបង្វឹក​សញ្ជាតិ​ស្លូ​វេ​នី​រូបនេះ​បានឱ្យដឹងថា៖ «ខ្ញុំ​បានដឹងថា វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង។ ប៉ុន្តែ រឿង​ដ៏​សំខាន់បំផុត​នោះ​គឺថា ការ​ដណ្តើមបាន 3ពិន្ទុ»។ ស្របពេល​ជាមួយគ្នានេះ ក្រុម​ម្ចាស់​ជើងឯក 3សម័យកាល អារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន ខណៈដែល​ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម​សល់​សមាជិក​ត្រឹមតែ 10នាក់ កូរ៉េខាងជើង​យ៉ាង​ងាយ ក្នុង​លទ្ធផល 4-0 ក្នុងការ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល E របស់​ពួកគេ។

វា​បាន​ក្លាយជា​ការបង្ហាញ​ពី​ទម្រង់​លេង​មួយ​ដែល​បានធ្វើឱ្យ​អារ៉ាប៊ីសាអ៊ូឌីត ស្ថិតក្នុង​នាម​ជា​ក្រុម​ដ៏​ខ្លាំង​មួយ​ក្នុង​យុទ្ធនាការ​ប្រចាំ​ទ្វីប​មួយ​នេះ រួមជាមួយ​នឹង​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ដែល​បាន​លត់​ក្រុម​យេ​ម៉ែន 5-០ កាលពី​ថ្ងៃ​ចន្ទ៕

ប្រភពពី៖ Channel News Asia

Advertisement