រឿងភាគចំនួន៣រឿង ប្រកាសបិទការថតព្រមគ្នា

នៅរាត្រីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២០ នេះ ស្ថានីយន៍ទូរទស្សន៍ប៉ុស្ត៍លេខ ៥ បានប្រកាសបញ្ចប់ការថតរឿងភាគចំនួន៣រឿងព្រមគ្នារួមមានរឿង « ភ្លើងគុំនំ » រឿង « និស្ស័យខ្លុយស្នេហ៍ » និងរឿង « សម្បថដងស្ទឹង » ប្រកបដោយភាពសប្បាយរីករាយទាំងសិល្បករ និងក្រុមការងារផលិតក្នុងភោជនីយដ្ឋាន សមុទ្រព្រិល។

តារាល្បីៗចូលរួមសម្ដែងជាច្រើនដួងដូចជា កញ្ញា ព្រះកាយច័ន្ទ, កញ្ញា ទឹម រដ្ឋា, លោក អៀង ចេនឡា, លោក លឹម រដ្ឋា និង តារាកិត្តិយសល្បីៗ ព្រមទាំងក្រុមផលិតករខ្មែរ-ថៃ ជាច្រើនរូបបានអញ្ជើញមានវត្តមាននៅក្នុងកម្មវិធី។

លោក ហួង តារាមុនី បានប្រាប់ថា ភាពយន្តទាំងនេះក៏ជាស្នាដៃរបស់ក្រុមផលិតករមកពីប្រទេសថៃ សហការជាមួយនឹងក្រុមផលិតករខ្មែរប៉ុស្ត៍លេខ ៥ រួមគ្នាដើម្បីផលិតជាខ្សែរភាពយន្តដ៏ល្អឯកដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជនអ្នកគាំទ្រដល់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៥ផងដែរ ពិសេសនោះគឺដើម្បីគាំទ្រវិស័យរឿងភាគខ្មែរ ឱ្យកាន់តែល្បីល្បាញថែមទៀតផង។ យ៉ាងណាមិញ រឿងទាំង៣ គឺជាសមិទ្ធផលទី២២រួចមកហើយ ក៏ត្រៀមនឹងមានចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះជាបន្តបន្ទាប់ផងដែរនៅក្នុងកញ្ចក់ទូរស្សន៍ប៉ុស្ត៍លេខ៥ផ្ទាល់តែម្ដងបន្ទាប់ពីរឿងផ្សេងៗត្រូវបានបញ្ចប់៕

Advertisement