ព័ត៌មានដែលនិយាយថានៅខេត្តកោះកុង​មានអ្នកឆ្លងមេរោគកូរ៉ូណា2នាក់បន្ថែមទៀតជាព័ត៌មានមិនពិត

មន្ទីរសុខាភិបាលខេត្តកោះកុងកាលពីពេលថ្មីៗនេះបានចេញសេចក្តីប្រកាសលើទំព័រ Facebook ផ្លូវការរបស់ខ្លួន​ថាការផ្សាយព័ត៌មានថា «រកឃើញអ្នកឆ្លងមេរោគកូរ៉ូណា2នាក់ទៀត នៅខេត្តកោះកុង» ជាព័ត៌មានមិនពិត។

បើតាមការបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្តកោះកុងបានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តកោះកុងសូមធ្វើការឆ្លើយតបចំពោះសារព័ត៌មានដែលថាមកដល់ថ្ងៃទី29 ខែកមរា ឆ្នាំ2020 នេះមិនមានរកឃើញអ្នកឆ្លង​មេរោគកូរ៉ូណាវីរុស 2នាក់ក្នុងខេត្តកោះកុងដូចសារព័ត៌មានបានចុះនោះទេ។

សូមសារព័ត៌មាន​ធ្វើការកែសម្រួល និងលុបចេញជាបន្ទាន់ ព្រោះវាជារឿងមិន​ពិត ធ្វើឱ្យមានការយល់ច្រឡំយ៉ាងខ្លាំង៕

Advertisement