Ford Cambodia បើកទទួល​ការ​កក់​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ ២០២៣

កាលពីពេលថ្មីៗនេះ​មានការ​ផ្ទុះ​នៃ​ការចាប់អារម្មណ៍ និង​ការចែករំលែក​យ៉ាង​ពេញទំហឹង​នៅក្នុង​បណ្តាញ​សង្គម​ទាក់ទង​នឹង​ការប្រកាស​ចេញលក់​ជា​ផ្លូវការ​នៃ​រថយន្ត Ford ស៊េរី​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី និង​ព្រឹត្តិការណ៍​តាំង​ពិ​ពណ៌​រថយន្ត​ខ្នាត​ធំ​នៅ​ប្រទេស​ថៃ​ដែលមាន​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មិត្ត​អ្នក​ស្រឡាញ់​រថយន្ត។ មិន​បង្អង់​យូរ​បន្ទាប់ពី​ក្រុមហ៊ុន Ford Motor Company បានប្រកាស​ជា​ផ្លូវការ​នោះ Ford Cambodia ក៏បាន​បើកទទួល​ការ​កក់​ជា​ផ្លូវ​នៃ​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 ផងដែរ ជាមួយនឹង​តម្លៃ​ពិសេស និង​ជម្រើស​ពណ៌​ថ្មី​យ៉ាងច្រើន​សម្បូរបែប​ដូចជា៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ ក្រហម និង​ខៀវ។

រថយន្ត Ford Everest ត្រូវបាន​មហាជន​ទទួលស្គាល់ថា​ជា​រថយន្ត Luxury Off-Road SUV ដែល​រថយន្ត​នេះ​ល្បីល្បាញ​ទាំង​ប្រណិត​ភាព ផាសុកភាព ប្រព័ន្ធ​សុវត្ថិភាព បច្ចេកវិទ្យា និង​សមត្ថភាព​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ជាពិសេស​នោះ​គឺ​ផ្លូវ​ដែលមាន​ឧបសគ្គ​តែម្តង។

ដោយ​ផ្តោត​សំខាន់​លើ​ប្រណិត​ភាព រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 នេះ​បាន​ផ្លាស់ប្តូរ​នូវ​រូបរាង​ថ្មី​ទាំងស្រុង​ដោយ​ផ្នែក​ខាងមុខ​នៃ​រថយន្ត​បាន​យក​គំរូ​ទៅតាម​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 ដោយបាន​បំពាក់​ចង្កៀង LED រចនា​ជា​រាង​អក្សរ C ប្រភេទ Matrix LED និង​ប៉ា​ណា​ចំ​កណ្តាល​ធំ​ជាង​មុន

ហើយ​ចំណុច​ដែល​បាន​បន្ថែម​នោះ​គឺ​បាន​បំពាក់​នូ​វទ​ម្ព​ក់​ដែក​សណ្តោង​ចំនួន 2 ដូច​ទៅនឹង Ford Ranger Raptor ផងដែរ យ៉ាន់​កង់​អាលុយមីញ៉ូម​ទំហំ 20 អ៊ី​ញ រចនា​ម៉ូដ​ថ្មីស្រឡាង​ជាមួយនឹង​ជម្រើស​ពណ៌​ប្រាក់ ឬ​ពណ៌​ខ្មៅ។

ប៉ុន្តែ​អ្វីដែល​អ្នកគាំទ្រ​ផ្ទុះ​ការចាប់អារម្មណ៍​នោះ​គឺ ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​តែម្តង ដែល​បាន​រចនា​យ៉ាង​ទាន់សម័យ និង​ទាក់ទាញ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ដោយ​ចំ​កណ្តាល​នៃ​រថយន្ត​បាន​បំពាក់​នូវ​អក្សរ​ផុស EVEREST ចំ​កណ្តាល ហើយ​ចង្កៀង​ផ្នែក​ខាងក្រោយ​ជា​ប្រភេទ LED ដែល​រចនា​ជា​រាង​ជ្រុង​កាច់​កែង និង​មាន​ឆ្នូត​ក្រហម​ប្រដេញ​ស្រដៀង​ទៅនឹង​រថយន្ត Ford Mustang ដែល​មើលទៅ​ពិត​ស្អាត​ប្លែក។

មិន​ត្រឹមតែ​ប្រណិត​ភាព​ផ្នែក​ខាងក្រៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​កាន់តែ​ផ្តល់ជូន​នូវ​ផាសុកភាព​ផ្នែក​ខាងក្នុង ដែល​ភាគច្រើន​នៃ​ឧបករណ៍​ដែល​បាន​បំពាក់​សុទ្ធតែ​ធ្វើឡើង​ពី​ស្បែក​ប្រណិត  ចំណុច​ពិសេស​ដែលមាន​បំពាក់​នោះ​ក៏​មិន​ខុសពី​រថយន្ត Ford ជំនាន់​ថ្មី​ផ្សេង​ដែល​នោះ​គឺ​កុង​ទ័​រ​ឌីជីថល​ថ្មីស្រឡាង​ទំហំ 8 ឬ12.4 អ៊ី​ញ

អេក្រង់ Touchscreen កម្រិត​ខ្ពស់​បញ្ឈរ​ចំ​កណ្តាល​ទំហំ 10.1 ឬ12 អ៊ី​ញ ប្រអប់លេខ​ស៊េរី​ថ្មី6 វគ្គ​អូ​តូ ឬ10 វគ្គ​អូ​តូ​ទៅតាម​ជម្រើស​នៃ​ម៉ូ​ឌែ​ល​រថយន្តនីមួយៗ អាច​ប្រើប្រាស់​បាន​ទាំង​លេខ​អូ​តូ និង​លេខ​ដៃ ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ច ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​មុខងារ​ច្រើន​សម្បូរបែប​ជាង​មុន និង​ចំណុច​មិនអាច​ខ្វះ​បាន​សម្រាប់ Ford Everest នោះ​គឺ​ប្រព័ន្ធគ្រប់គ្រង​ម៉ាស៊ីនត្រជាក់​គ្រប់​ជួរ។

ដូច​បានបញ្ជាក់​ខាងលើ​រថយន្ត Ford Everest ជា​រថយន្ត Luxury Off-Road SUV ចំណុច​ដែល​អាច​បញ្ជាក់បាន​ថា​រថយន្ត​នេះ​អាច​ជំនះបាន​គ្រប់​ឧបសគ្គ​នោះ​គឺ ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ដែលមាន​ជម្រើស​រហូតដល់​ទៅ 7 រួមមាន៖ ធម្មតា សន្សំសំចៃ ស្ព័​រ អូស​សណ្តោង រអិល ភក់ និង​ខ្សាច់

បូករួម​ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​ប៉ុង​រថយន្ត (កាប់​ពី​តាស) ប្រព័ន្ធ​ជើង​ក្រោម​ធ្វើកំណែទម្រង់​ថ្មី ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ជាច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​មាន​សមត្ថភាព​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ។

សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​នៅតាម​បណ្តា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត Ford និង​ទំនាក់ទំនង​ទៅតាម​លេខ​ទូរស័ព្ទ​ដូចខាងក្រោម៖

  • អគារ​តាំង​បង្ហាញ​សាខា ផ្លូវ​ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 999 773
  • អគារ​តាំង​បង្ហាញ​សាខា ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 095 939 939
  • អគារ​តាំង​បង្ហាញ​សាខា ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 935 935
  • អគារ​តាំង​បង្ហាញ​សាខា ខេត្តសៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារ​តាំង​បង្ហាញ​សាខា ខេត្តកំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 999 883 | 088 3 999 883។

Advertisement