ដំណឹង​ល្អ​សម្រាប់​ម្ចាស់​អចលនទ្រព្យ! ឆ្នាំ​ 2019នេះ​ រដ្ឋាភិបាល​សម្រេច​បន្ត​គោ​លកា​រណ៍​បង់ពន្ធ​ប្រថាប់​ត្រាតែ1ដង លើ​ការផ្ទេរ​កម្ម​សិទ្ធ និង​សិទ្ធ​កាន់កាប់​អចលនទ្រព្យ

រដ្ឋាភិបាល​នឹង​បន្ត​ការអនុគ្រោះ​សម្រាប់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​នៅ​កម្ពុជា តាមរយៈ​ការអនុវត្ត​បន្ត​ពាក់ព័ន្ធ​នឹង​ការបង់ពន្ធ​ប្រថាប់ត្រា​ចំនួន​មួយដង ចំពោះ​ការផ្ទេរ​កម្ម​សិទ្ធ ឬ​សិទ្ធ​កាន់កាប់​អចលន​ទាំង​មាន​បណ្ណ​កម្ម​សិទ្ធ និង​គ្មាន​បណ្ណ​កម្ម​សិទ្ធ។

នៅ​ថ្ងៃទី 16 ខែមករា ឆ្នាំ2019 នេះ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចារ​ឯកភាព​លើ​លិខិតស្នើរ​សុំ​គោលការណ៍​អនុវត្ត​បន្ត​ពាក់ព័ន្ធ​នឹង​ការបង់ពន្ធ​ប្រថាប់ត្រា​ចំនួន​មួយដង ចំពោះ​ការផ្ទេរ​សិទ្ធ ឬ​សិទ្ធ​កាន់កាប់​អចលនទ្រព្យ​ពុំបាន​ចុះបញ្ជី (គ្មាន​ប័ណ្ណ​កម្ម​សិទ្ធ) និង​បាន​ចុះបញ្ជី (មាន​ប័ណ្ណ​កម្ម​សិទ្ធ) ពី​ប្រធាន​នាយកដ្ឋាន​ចលនទ្រព្យ និង​អចលនទ្រព្យ​លោក ខឹម តុលា។

នៅក្នុង​លិខិត​នោះបាន​បញ្ចា​ក់ថា ដោយ​មើលឃើញ​ប្រជាពលរដ្ឋ​ជា​អ្នកទទួល​សិទ្ធ ឬ​កាន់កាប់​អចល​ទ្រព្យ​ចុងក្រោយ (អ្នកទិញ) ដែល​ត្រូវ​រង​ការបង់ពន្ធ​ប្រថាប់ត្រា​ច្រើន​តំណ​នៅ​សេសសល់​នៅឡើយ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានស្នើ​សុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាមរយៈ​លិខិត​លេខ 18602 អ​ពដ ចុះ​ថ្ងៃទី 04 ខែធ្នូ ឆ្នាំ2018 ដើម្បី​បន្ត​គោលការណ៍​អនុគ្រោះ​ឱ្យ​បង់ពន្ធ​ប្រថាប់ត្រា​ចំនួន​មួយដង ចំពោះ​ការផ្ទេ​សកម្ម​សិទ្ធ ឬ​សិទ្ធ​កាន់កាប់​អចលនទ្រព្យ ទាំង​ពុំបាន​ចុះបញ្ជី និង​បាន​ចុះបញ្ជី​ដែល​បាន​ផុត​សុពលភាព​ត្រឹម​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2018។ ជាមួយគ្នានេះ ក្រសួង​ក៏បាន​ឯកភាព និង​បាន​ស្នើសុំ​ការសម្រេច​បន្ត​គោលការណ៍​នេះ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សេន នាយក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួចហើយ​ដែរ​តាម​លិខិត​លេខ 136 សហវ.អ​ពដ ចុះ​ថ្ងៃទី10 ខែមករា ឆ្នាំ2018៕

Advertisement