ក្រសួង​ពាណិជ្ជកម្ម​៖​ ​ឧស្សាហកម្ម​វាយនភណ្ឌ​ ​ជា​វិស័យ​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ធ្វើការ​ពន្យល់​អំពី​គោលនយោបាយ​យុទ្ធសាស្ត្រ​ ​និង​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​ជួយ​គាំទ្រ​ឧស្សាហកម្ម​វាយនភណ្ឌ​ ​និង​កាត់ដេរ​សម្លៀកបំពាក់​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​ចាត់ទុក​វិស័យ​នេះ​ជា​វិស័យ​សក្ដានុពល​មួយ​ដែល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​របស់ក្រ​សួង​ពាណិជ្ជកម្ម​។​

​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​លើកឡើង​អំពី​យុទ្ធសាស្ត្រ​ចតុកោណ​ ​គោលនយោបាយ​គាំពារ​ការ​វិនិយោគ​ ​កាលានុវត្ត​ភាព​ធុរកិច្ច​ ​និង​កំណែ​ទម្រង់​ថ្មី​ៗ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ ​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​ ​និង​ផ្នែកឯកជន​លើក​ទី18​ ​សំដៅលើ​ក​កម្ពស់​បរិ​យាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​

​ការ​លើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​នេះ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ធំៗ​ ​មាន​ដូចជា​ ​H​&​M​,​ ​C​&​A​,​ ​Adidas​ ​Sourcing​,​ ​Next​ ​Sourcing​,​ ​Vanity​ ​Fair​ ​Corporation​ ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហុងកុង​ ​តំណាង​ឱ្យ​អ្នកបញ្ជា​ទិញ30​%​ ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​របស់​កម្ពុជា​ក្នុង​ខែឧសភា​ ​ឆ្នាំ2019​ ​នេះ​ ​ដើម្បី​បង្កើន​ទំនុកចិត្ត​ ​និង​ទទួល​បានការ​បញ្ជាទិញ​កាន់តែ​ច្រើន​ពី​ក្រុមហ៊ុន​ទាំងអស់​នោះ​។​ ​

​ឯកឧត្តម​ក៏បាន​ជម្រាប​ជូន​តំណាង​ក្រុមហ៊ុន​ទាំងអស់​អំពី​ការចូលរួម​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​នៅក្នុង​ការ​លើកស្ទួយ​វិស័យ​វាយនភណ្ឌ​ ​និង​កាត់ដេរ​សម្លៀកបំពាក់​ ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​និង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​ព្រមទាំង​ខ្លឹមសារ​សេចក្តី​ព្រាងច្បាប់​វិនិយោគ​ថ្មី​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​មាត្រា​មួយចំនួន​ឡើងវិញ​ ​ដើម្បី​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ឱ្យ​មាន​ភាព​ស្របគ្នា​ទៅ​នឹង​បរិ​តំបន់​។​

​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ2018​ ​របស់​ធនាគារជាតិនៃកម្ពុជា​បាន​បង្ហាញថា​ ​បច្ចុប្បន្ន​ឧស្សាហកម្ម​វាយនភណ្ឌ​ ​និង​កាត់ដេរ​សម្លៀកបំពាក់​កម្ពុជា​បាន​ស្រូប​យកកម្លាំង​ពលកម្ម​ប្រមាណ​ជាង​ ​85ម៉ឺន​នាក់​ ​ក្នុង​នោះ​ចំនួន​រោងចក្រ​សរុប​មាន​ប្រមាណ​ ​1,585ទីតាំង​ ​គឺ​បាន​កើនឡើង​ ​4.1​%​ ​បើ​ធៀប​នឹង​ឆ្នាំ2017​។​ ​ ​ជាមួយគ្នា​នេះ​ ​ការនាំចេញ​ផលិតផល​វាយនភណ្ឌ​ ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ2018​ ​កន្លងមក​ ​មាន​ទឹកប្រាក់​ជាង​ ​10ប៊ី​លាន​ដុល្លារ​ ​ដែល​កើនឡើង​ប្រមាណ​ ​24.7​%​ ​បើ​ធៀប​នឹង​ឆ្នាំ2017​៕​

Advertisement