WHO​ ផ្តល់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ដើម្បី​ផ្តល់​ការងារ​ដល់​ធនធានមនុស្ស​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​

ស្រប​ពេល​ដែល​កំណើនប្រជាជន​លើ​ពិភពលោក​មានការ​កើនឡើង​យ៉ាង​លឿន​ តម្រូវការ​ផ្នែក​សុខាភិបាល​ក៏​កាន់តែ​មាន​តម្រូវការ​ច្រើនឡើង​ផង​ដែរ​នៅ​តាម​ប្រទេស​នានា​ ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ថ្មី​ៗនេះ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ផ្នែក​សេ​-វា​សុខ​ភិបាល​ និង​ការងារ​នៅ​ប្រទេស​កម្ពុជា​ គី​ហ្គី​ស្ថាន​ នេប៉ាល់​ និង​ស្រី​លង្ការ​ អង្គការសុខភាព​ពិភពលោក​ ឬ WHO​ បាន​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ​ 3លាន​ដុល្លារ​ ដើម្បី​អនុវត្ត​គម្រោង​មួយ​ឈ្មោះថា​ «The​ Working​ for​ Health​ Program​» ដែល​មាន​រយៈពេល​ 3ឆ្នាំ​។ គម្រោង​នេះ​បាន​ផ្តើម​ចាប់ពី​ខែមិថុនា​ ឆ្នាំ​2018​ និង​បញ្ចប់​ទៅវិញ​នៅ​ខែឧសភា​ ឆ្នាំ2021​។

លោក​ John​ Ritchotte​ មន្ត្រី​ទទួលបន្ទុក​ទំនាក់​-ទំនង​អន្តរជាតិ​ប្រចាំ​ទីក្រុង​បាងកក​នៃ​អង្គការសុខភាព​ពិភពលោក​បាន​លើកឡើង​ថា​ គម្រោង​ «The​ Working​ for​ Health​ Program​» នេះ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ តាមរយៈ​ការពង្រីក​សេវា​សុខាភិបាល​ទៅដល់​ប្រជាជន​ដែល​កំពុង​ត្រូវការ​សេវា​សុខ​ភិបាល​កាន់តែ​ច្រើនឡើង​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​នៅ​កម្ពុជា​។ តាមរយៈ​ការពង្រីក​សេវា​សុខាភិបាល​នៃ​គម្រោង​នេះ​ កម្ពុជា​នឹង​ទទួល​បាន​ឱកាស​ការងារ​យ៉ាងច្រើន​សម្រាប់​ធនធានមនុស្ស​ដែល​កំពុង​សិក្សា​ផ្នែក​សុក​ភិបាល​ និង​វេជ្ជសាស្ត្រ​ ព្រោះ​គម្រោង​នឹង​ត្រូវការ​បុគ្គលិក​ជាច្រើន​ដើម្បី​បម្រើការ​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​។ វា​ជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​វិស័យ​ការងារ​កម្ពុជា​ និង​ក៏ដូចជា​ជួយ​ដល់​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យទៅ​តាម​គោលដៅ​ និង​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030​ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំ​-ណូល​ខ្ពស់​នៅ​ឆ្នាំ2050​។

លោក​ John​ Richotte​ បាន​និយាយ​ថា​៖ “សម្រាប់​កម្ពុជា​ ដៃគូ​សំខាន់​ក្នុង​ការអនុវត្ត​គម្រោង​ The​ Working​ for​ Health​ Program​ នេះ​ គឺ​អង្គការសុខភាព​ពិភពលោក​ ក្រសួងសុខាភិបាល​ និង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បន្ថែម​ពីលើ​នេះ​ ក៏​មានការ​ចូលរួម​ផង​ដែរ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) និង​អង្គការ​ OECD​ រួម​ទាំង​ដៃគូ​និយោជក​ និង​សហជីព​មួយចំនួន​ទៀត​ដែរ​”។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ កម្ពុជា​កំពុង​ត្រូវ​ការ​ធនធានមនុស្ស​ជាច្រើន​ផ្នែក​សុខាភិបាល​ ដើម្បី​ជួយ​ជំរុញ​ឱ្យ​វិស័យ​សុខាភិបាល​អភិវឌ្ឍ​ទៅ​បាន​កាន់តែ​ទូលំទូលាយ​នៅ​គ្រប់តំបន់​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ជាពិសេស​តំបន់ជនបទ​៕

Advertisement