​ប្រទេស​ជប៉ុន​ផ្តល់​ថវិកា​ចំនួន​ ​27លាន​ដុល្លារ​ ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ ​

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋ​មន្ដ្​រី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​មួយ​ ​ជាមួយ​លោក​ ​យូ​អិ​ឈី​ ​ស៊ូ​ហ្គា​ណូ​ ​(​Yuichi​ ​SUGANO​)​ ​ប្រធាន​តំណាង​ទីភ្នាក់ងារ​សហ​ប្រតិ​បតិ្​ត​ការអន្តរជាតិ​ ​នៃ​ប្រទេស​ជប៉ុន​(​JICA​)​ ​ ​កាលពី​ថ្ងៃទី1​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច​ ​ដែល​មាន​ទឹកប្រាក់​តម្លៃ​ប្រមាណ​ ​27លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​។​ ​

​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ដែល​ចេញ​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ​មាន​ទិសដៅ​ចម្រោះ​ទឹក​កខ្វក់​ ​មុន​ពេល​បង្ហូរ​ចូលទន្លេ​តាមរយៈ​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​មួយ​កន្លែងនៅ​បឹង​ជើងឯក​ ​ក្នុង​សង្កាត់​ជើងឯក​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​និង​បំពង់​បង្ហូរទឹក​កខ្វក់​ដែល​មាន​ប្រវែង​ ​2,000ម៉ែត្រ​ ​មានមុខ​កាត់​ ​500​ ​ម.ម​ ​តភ្ជាប់​ពី​ស្ថានីយ​បូមទឹក​បឹងត្របែក​។​ ​

​ ​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​នេះ​ ​មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន​ ​5,000ម៉ែត្រគុប​ក្នុង​ ​1ថ្ងៃ​។​ ​ការសាងសង់​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ2020​ ​ដែល​មាន​រយៈពេល​ប្រមាណ​ ​32ខែ​។​ ​បន្ថែម​ពីលើ​ការសាងសង់​គម្រោង​ក៏​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ ​សម្រាប់​ពង្រឹង​សមត្ថភាព​មន្ត្រី​បុគ្គលិក​ប្រតិបត្តិ​ការ​ ​និង​ថែទាំ​ស្ថានីយ​ក៏ដូចជា​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផង​ដែរ​។​ ​

​ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ​ជា​គម្រោង​បំពេញបន្ថែម​ឱ្យ​គម្រោងការ​ពារ​ទឹកជំនន់​ ​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ ​ជំហាន​ទី1​ ​ទី2​ ​ទី3​ ​និង​ទី4​ ​ដែល​ត្រូវ​បាន​សាងសង់​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ផង​ដែរ​។​ ​វា​ជា​គម្រោង​ដំបូង​គេ​នៅ​ភ្នំពេញ​ដែល​នឹង​បំពេញបន្ថែម​គម្រោងការ​ពារ​ទឹកជំនន់​ ​និង​កែ​លម្អ​ប្រព័ន្ធ​លូ​នៅ​ភ្នំពេញ​ដែល​ទទួល​បានការ​ឧបត្ថម្ភ​ថវិកា​ពី​ប្រទេស​ជប៉ុន​ផង​ដែរ​។​

​ ​គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សាលា​រាជធានី​ភ្នំពេញ​ ​ក៏​ដូច​ ​ជា​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់​ទៅ​នឹង​សេចក្តី​ត្រូវការ​ជាអាទិភាព​ក្នុង​ ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ ​ដែល​នាំមក​នូវ​ការ​ការពារ​ ​និង​លើកកម្ពស់​គុណភាព​ទឹក​ ​និង​អ​នា​ ​ម័យ​ ​បរិស្ថាន​ ​ស្រប​ទៅ​នឹង​មុំ​ទី1​ ​នៃ​ចតុកោណ​ទី4​ ​ដូច​មាន​ចែង​ក្នុង​ឯកសារ​យុទ្ធ​សាស្រ្ត​ចតុកោណ​ ​ដំណាក់កាល​ទី​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។
​ ​
​ ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នេះ​ ​គឺជា​ឯកសារ​គតិ​យុត្ត​មួយទៀត​ ​បន្ទាប់ពី​លិខិត​ប្តូរ​សារ​ដែល​ទើបត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី3​ ​ខែតុលា​ ​ឆ្នាំ​ ​2019​ ​កន្លងទៅ​រវាង​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា​ ​និង​ស្ថានទូត​ជប៉ុន​ ​ប្រចាំ​នៅ​កម្ពុជា​ ​ដែល​អាច​នាំ​ឱ្យ​ឈាន​ទៅដល់​ការអនុវត្ត​នីតិវិធី​បន្តបន្ទាប់​ទៀត​សម្រាប់​ការអនុវត្ត​ ​គម្រោង​ជាក់ស្តែង​។​ ​

​ ​ជា​រួម​ ​ហិរញ្ញប្បទាន​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ផ្លូវការ​ ​(​Japanese​ ​ODA​)​ពី​ប្រទេស​ជប៉ុន​ ​និង​ប្រជាជន​ជប៉ុន​ ​ឬ​ ​«​អ្នក​បង់ពន្ធ​ជប៉ុន​»​ចាប់ពី​ដំណើរការ​ ​កសាង​សន្តិភាព​ ​និង​ការ​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​ ​រហូតមកដល់​បច្ចុប្បន្ន​មាន​ចំនួន​សរុប​ប្រមាណ​ ​5,000លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​មាន​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជាង​ ​3,500លាន​ដុល្លារ​អាមេរិក​ផង​ដែរ​៕​



Advertisement