គ្រោះរាំងស្ងួត…កសិផលធ្លាក់ថ្លៃ…កូវីដ-19 វាយលុក…ផ្សារបិទ…អត់អ្នកទិញ កសិករថៃនាំគ្នាដឹកផ្លែក្រូចទៅចាក់ចោលទាំងតោនៗ

គ្រោះរាំងស្ងួត...កសិផលធ្លាក់ថ្លៃ...កូវីដ-19 វាយលុក...ផ្សារបិទ...អត់អ្នកទិញ កសិករថៃនាំគ្នាដឹកផ្លែក្រូចទៅចាក់ចោលទាំងតោនៗ

ម្ចាស់ចម្ការក្រូចនៅក្នុងខេត្ត ស៊ុខូថៃ ក្នុងប្រទេសថៃ កំពុងរងគ្រោះធ្ងន់ ក្រោយពីជួបនឹងគ្រោះរាំងស្ងួតវាយលុក តម្លៃកសិផលធ្លាក់ចុះ រោគរាតត្បាត ផ្សារបិទ គ្មានអ្នកទិញ លក់មិនដាច់ ផ្លែក្រូចចាប់ផ្ដើមស្អុយខូច ត្រូវនាំគ្នាដឹកយកទៅចាក់ចោលទាំងតោនៗ ហើយបន្តិចទៀត ស្វាយ និងក្រូចឆ្មារ ក៏ប្រហែលនឹងរងវាសនាកម្មដូចគ្នាដែរ…។

កសិករអ្នកដាំក្រូចឃ្វិច នៅក្នុងឃុំមែស៊ីន ស្រុកស៊ីសាត់ឆណាល័យ ខេត្តស៊ុខូថៃ នៅប្រទេសថៃ ដែលជាប្រភពទិន្នផលក្រូចឃ្វិចដ៏ធំបំផុតមួយរបស់ប្រទេសថៃ ខណៈពេលនេះ កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបញ្ហាការឆ្លងរាលដាលយ៉ាងខ្លាំងក្លារបស់មេរោគកូវីដ-19 ធ្វើឱ្យគ្មានឈ្មួញកណ្ដាលមកទទួលទិញ រហូតកសិករទាំងនោះត្រូវបង្ខំចិត្តដឹងផ្លែក្រូចទាំងនោះយកទៅចាក់ទាំងតោនៗ។

គ្រោះរាំងស្ងួត...កសិផលធ្លាក់ថ្លៃ...កូវីដ-19 វាយលុក...ផ្សារបិទ...អត់អ្នកទិញ កសិករថៃនាំគ្នាដឹកផ្លែក្រូចទៅចាក់ចោលទាំងតោនៗ ប្រភព៖ សារព័ត៌មានបរទេស

Advertisement