មហា​សេដ្ឋី​វៀត​ណាម​​នៅ​កម្ពុជា​! ទិដ្ឋ​ភាព​ខាងក្នុង​​បន្ទប់​គេង​និង​ចំការ​ចេក​ជាង​8,000​ហិចតា​​​នៅ​រតនគិរី​របស់​ម្ចាស់​ក្រុម​ហ៊ុន​ Hoang Anh-Gia Lai

មហា​សេដ្ឋី​វៀត​ណាម​​នៅ​កម្ពុជា​! ទិដ្ឋ​ភាព​ខាងក្នុង​​បន្ទប់​គេង​និង​ចំការ​ចេក​ជាង​8,000​ហិចតា​​​នៅ​រតនគិរី
ចំការ​ចេក​ដ៏ធំល្វឹង​ល្វើយ​របស់​ក្រុម​ហ៊ុន​វៀតណាម​ Hoang Anh-Gia Lai នៅកម្ពុជា

បន្ទប់​គេង​របស់មហាសេដ្ឋី​វៀត​ណាម​ ដែល​ជា​​ប្រធាន​ក្រុម​ហ៊ុន​ Hoang Anh-Gia Lai នៅ​ខេត្ត​រតនគិរី​ មិន​មាន​បន្ទប់​ទឹក​នៅខាងក្នុង​នោះ​ទេ ប៉ុន្តែ​វា​ជា​បន្ទប់​ដែល​មាន​សុវត្ថិ​ភាព​ជាង​គេ​បង្អស់​ក្នុង​តំបន់ចំការ​ចេកដ៏​មហា​សែន​ធំ​​របស់​ក្រុម​ហ៊ុន​នេះ​។

​ជាន់​ទី​3 នៅ​ខាង​ក្រោយ​ទ្វារ​ឈើ​ដែលបើក​​ចំហ​គ្រប់​ពេល​ នោះគឺជា​បន្ទប់​របស់​លោក​ Doan Nguyen Duc (Đoàn Nguyên Đức) ប្រធាន​ក្រុម​ហ៊ុន​ Hoang Anh-Gia Lai ដែល​ធ្លាប់​ជា​អ្នក​មាន​ជាង​គេ​បង្អស់​នៅ​​​ប្រទេស​វៀត​ណាម​ (គិត​តាម​តម្លៃ​មូល​បត្រ​នៅ​លើ​ផ្សារ​ហ៊ុនកាល​ណោះ​​)។ បន្ទប់​នេះ​មាន​ទំហំ​ប្រហែល​15​ម៉ែត្រ​ក្រឡា​ និង​មាន​ទីតាំង​នៅ​ក្បែរ​ក្បាល​ជណ្ដើរ​​នៃ​ជាន់​ទី​3 ក្នុង​អគារ​ចាត់​ការ​​របស់​ក្រុម​ហ៊ុន​។

មហា​សេដ្ឋី​វៀត​ណាម​​នៅ​កម្ពុជា​! ទិដ្ឋ​ភាព​ខាងក្នុង​​បន្ទប់​គេង​និង​ចំការ​ចេក​ជាង​8,000​ហិចតា​​​នៅ​រតនគិរី
បន្ទប់​គេង​របស់​ម្ចាស់​ក្រុម​ហ៊ុន​វៀតណាម​ Hoang Anh-Gia Lai នៅ​រតនគិរី

អ្នក​ធ្វើ​ការ​នៅ​ទីនោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា បន្ទប់​ស្នាក់​នៅ​របស់​មហា​សេដ្ឋី​វៀត​ណាម​រូប​នេះ​ ហាក់​ដូច​ជា​បន្ទប់​នៃ​ផ្ទះ​សំណាក់​មួយ​ដូច្នោះ​ដែរ​។

នៅក្នុង​បន្ទប់​នេះ​ មាន​តុ​សម្រាប់​ធ្វើការ​មួយ​ ហើយ​នៅ​លើ​តុ​នេះ​ក៏​មាន​ទូរទស្សន៍​មួយ​គ្រឿង​ ប៊ិច​ និង​ក្រដាស ហើយ​នៅក្បែរ​តុធ្វើ​ការ​ មាន​ទូទឹកកក​ខ្នាត​តូច​មួយ​គ្រឿង​។ នៅ​ក្បែរ​គ្រែ​ មាន​ដែក​ព្យួរ​ខោអាវ​មួយ​ ចំណែក​ទូដែក​ដែល​មាន​ច្រើន​ថត​ត្រូវ​បាន​ដាក់​នៅ​ជ្រុង​មួយ​ផ្សេង​ទៀត​ក្នុង​បន្ទប់​នេះ​។

មហា​សេដ្ឋី​វៀត​ណាម​​នៅ​កម្ពុជា​! ទិដ្ឋ​ភាព​ខាងក្នុង​​បន្ទប់​គេង​និង​ចំការ​ចេក​ជាង​8,000​ហិចតា​​​នៅ​រតនគិរីអ្វី​ដែល​ធំជាង​គេ​នៅ​ក្នុង​បន្ទប់​របស់​ថៅកែ​វៀត​ណាម​រូប​នេះ​ នោះ​គឺ​គ្រែ​ដែល​មាន​ដំបូង​និង​មុង​ចង​ទុក​ជា​ស្រេច​ ខណៈ​ដែល​កម្រាល​ពូក​ ផួយ​ ខ្នើយ សុទ្ធ​តែ​មាន​ក្លិន​សាមញ្ញ និង​មិន​ដូច​ទៅនឹង​របស់​សម្រាប់​មហា​សេដ្ឋី​។ តាម​រយៈទិដ្ឋ​ភាព​ សម្ភារៈ​ប្រើប្រាស់​ក្នុង​បន្ទប់​នេះ គេ​អាច​ដឹង​បាន​ថា ម្ចាស់​របស់វា​ពិត​ជា​មនុស្ស​ប្រភេទ​សាមញ្ញ​និយម​។

មហា​សេដ្ឋី​វៀត​ណាម​​នៅ​កម្ពុជា​! ទិដ្ឋ​ភាព​ខាងក្នុង​​បន្ទប់​គេង​និង​ចំការ​ចេក​ជាង​8,000​ហិចតា​​​នៅ​រតនគិរី
លោក​ Doan Nguyen Duc ប្រធាន​ក្រុម​ហ៊ុន​ Hoang Anh-Gia Lai

បើ​និយាយ​អំពី​ចំការ​ចេក​នៅ​ជុំវិញ​នោះ គឺ​ថា​ វា​មាន​ទំហំ​ធំធេង​ខ្លាំង​ណាស់​ អ្នក​មិន​អាច​ដើរ​ដោយ​ថ្មើរ​ជើង​ដើម្បី​រុក​រក​ត្រួស​ៗ​សព្វចំការ​នេះ​​ក្នុង​រយៈ​ពេល​ខ្លី​នោះ​ឡើយ​។ ចំការ​ចេក​នៅ​ទីនេះ​ មាន​ទំហំ​ផ្ទៃ​ក្រឡា​រហូត​ដល់​ជាង​ 8,000​ហិចតា​។

មហា​សេដ្ឋី​វៀត​ណាម​​នៅ​កម្ពុជា​! ទិដ្ឋ​ភាព​ខាងក្នុង​​បន្ទប់​គេង​និង​ចំការ​ចេក​ជាង​8,000​ហិចតា​​​នៅ​រតនគិរី
រោង​ចក្រសម្អាត​និង​វេចខ្ចប់​ផ្លែ​ចេក​របស់​ក្រុម​ហ៊ុន​វៀតណាម​ Hoang Anh-Gia Lai នៅកម្ពុជា

នៅ​ពេល​អ្នក​​ជិះ​រថយន្ត​តាម​បែប​​​កម្សាន្ត​ទៅ​តាម​ដង​ផ្លូវ​ក្នុង​ចំការ​នេះ​ អ្នក​នឹង​ត្រូវ​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ដើម្បី​ធ្វើ​ដំណើរ​បាន​175​គីឡូម៉ែត្រ​ ក៏ប៉ុន្តែនេះ​គ្រាន់​តែ​ជា​ចម្ងាយ​ផ្លូវ​មួយ​ខ្លី​ដែល​ស្មើ​នឹង​35​%​នៃ​ចម្ងាយ​សរុប​របស់​ផ្លូវ​​នៅ​ទីនេះ​ប៉ុណ្ណោះ​ ព្រោះ​ថា ផ្លូវ​ថ្នល់​សរុប​នៅក្នុង​ចំការ​ចេក​របស់​មហាសេដ្ឋី​វៀត​ណាម​នេះ មាន​ប្រវែង​ដល់​ទៅ​500​គីឡូម៉ែត្រ​ ដែលនេះ​​ឆ្ងាយ​ជាង​​ប្រវែង​ផ្លូវ​ 438​គីឡូមែត្រ​ពី​ទីក្រុង​បារិត​នៃ​ខេត្ត​ស្វាយ​រៀង​ទៅ​កាន់​ទីក្រុង​សៀម​រាប​ទៅ​ទៀត (ចម្ងាយ​ផ្លូវត្រង់​ពី​បាវិត​ទៅ​សៀម​រាប​គឺ​ត្រឹម​តែ356​គីឡូម៉ែត្រ​ប៉ុណ្ណោះ​​​)។

មហា​សេដ្ឋី​វៀត​ណាម​​នៅ​កម្ពុជា​! ទិដ្ឋ​ភាព​ខាងក្នុង​​បន្ទប់​គេង​និង​ចំការ​ចេក​ជាង​8,000​ហិចតា​​​នៅ​រតនគិរី
Nguyen Quan Anh (អគ្គនាយក​រង​ក្រុម​ហ៊ុន​ HAGL Agrico និង​ជា​អគ្គនាយក​ក្រុម​ហ៊ុន​​ Hoang Anh-Gia Lai ប្រចាំកម្ពុជា​

“ដើម​ឡើយ​ ចំការ​របស់​អ្នក​វិនិយោគ​វៀត​ណាម​​នៅក្នុង​ខេត្ត​រតនគីរី​នេះ មាន​បុគ្គលិក​ត្រឹម​តែ​ជាង​1,000​នាក់ប៉ុណ្ណោះ​​ ប៉ុន្តែ​មក​​​ដល់​បច្ចុប្បន្ន​ ចំការ​នេះ​មាន​បុគ្គលិក​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់”​ នេះ​បើ​តាម​ប្រភព​ព័ត៌មានពី​បុគ្គលិក​ប្រចាំ​នៅ​ចំការ​ចេកនៅ​ក្នុង​ខេត្ត​រតនគិរិ​​របស់​​មហា​សេដ្ឋី​វៀត​ណាម​ Doan Nguyen Duc​។ អ្នក​ធ្វើការ​នៅ​ក្នុង​ចំការ​ចេក​ឱ្យ​ដឹង​ថា ជារៀង​រាល់​ថ្ងៃ​ មាន​ភ្ញៀវ​ចេញ​ចូល​ចំការ​នេះ​ជា​ហូរ​ហែ។ ទាំង​កុង​តឺន័រ​ដឹក​ទំនិញ ទាំង​ក្រុម​អតិថិ​ជន​បរទេស​ រួម​នឹង​ក្រុម​អ្នក​ជំនាញ​ផ្សេង​ៗ​ ក៏​ចេញចូល​ទីនេះ​ស្ទើរ​រាល់​​​ថ្ងៃ​។

មហា​សេដ្ឋី​វៀត​ណាម​​នៅ​កម្ពុជា​! ទិដ្ឋ​ភាព​ខាងក្នុង​​បន្ទប់​គេង​និង​ចំការ​ចេក​ជាង​8,000​ហិចតា​​​នៅ​រតនគិរីTruong Thi Tien ដែល​ជា​អ្នក​បម្រើ​កិច្ច​ការ​ក្នុង​ផ្ទះ​របស់​​​ប្រធាន​ក្រុម​ហ៊ុន​ Hoang Anh-Gia Lai ប្រចាំ​នៅ​ចំការ​ចេក​ក្នុង​ខេត្ត​រតនគិរី​​ បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា “ក្រុម​មន្ត្រី​ជនជាតិ​វៀត​ណាម​ក៏​មក​កាន់​ទី​នេះ​កាន់តែ​ច្រើន​ឡើង​ៗ​។ ខ្ញុំ​មាន​មិត្ត​​មួយចំនួន​ ដូច្នេះ​ឱ្យ​តែ​យប់​ឡើង​គឺ​យើង​នាំ​គ្នា​ចេញ​ទៅអង្គុយ​​ជជែក​គ្នា​លេង​​នៅ​ខាង​ក្រៅ​។ ភ្លើង​បំភ្លឺ​ផ្លូវ​​ មាន​ជុំ​ទិស​ មិន​​ខ្លាច​ដូច​ប៉ុន្មាន​ឆ្នាំ​មុន​ទៀត​ទេ​”។ ស្ត្រី​រូប​នេះ​និយាយ​បន្ថែម​ថា “សូម្បី​តែ​នៅ​ទីរួម​ខេត្ត​ក៏​មិន​សប្បាយ​ស្មើ​នឹង​ទីនេះ​ដែរ​”៕

Advertisement