ជប៉ុន ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ស្ទើរតែ​ទាំងអស់​ចំពោះ​អ្នកជំនួញ និង​និស្សិត​បរទេស ដោយសារ អូ​មី​ក្រុន

ព្រលាន​យន្ត​ហោះ Tokyo International Airport ឬ​ Haneda Airport ឬ​ Tokyo Haneda Airport ឬ​ហៅ​ថា​ Haneda International Airport

ថ្ងៃទី ២៩ វិច្ឆិកា​នេះ រដ្ឋាភិបាល​ជប៉ុន បានប្រកាសថា សម្រេច​ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ស្ទើរតែ​ទាំងអស់ ចំពោះ​អ្នកជំនួញ និង​និស្សិត​បរទេស ក្នុង​បំណង​ទប់ស្កាត់​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុន (Omicron)។

ទូរទស្សន៍ NTV បាន​រាយការណ៍​ថា ការសម្រេចចិត្ត​ខាងលើនេះ មានការ​លើកលែង​ចំពោះ​ក្រុមមនុស្ស​ដែល​មក ជប៉ុន បំពេញបេសកកម្ម​ផ្នែក​កិច្ចការ​មនុស្សធម៌។ ចំណែក​សារព័ត៌មាន Kyodo រាយការណ៍​ថា ការផ្អាក​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ខែវិច្ឆិកា​នេះ រហូតដល់​មាន​សេចក្ដីសម្រេច​ថ្មី។

ការសម្រេច​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង​របស់ ជប៉ុន (NIID) បាន​បង្កើន​កម្រិត​ប្រកាសអាសន្ន​ខ្ពស់បំផុត​ចំពោះ​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុន។

កាលពី​ថ្ងៃទី 26 វិច្ឆិកា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​កោះប្រជុំ​បន្ទាន់​ពិសេស ដើម្បី​ពិភាក្សា​អំពី​បញ្ហា​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុន របស់ វីរុស​កូ​វីដ-១។ WHO បានដាក់​បញ្ចូល អូ​មី​ក្រុន ទៅក្នុង​ប្រភេទ​វីរុស​ដែល​គួរឱ្យ​ព្រួយបារម្ភ។ WHO ប្រកាសថា អូ​មី​ក្រុន មានការ​ប្រែប្រួល​ប្រូតេអ៊ីន​បន្លា​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន​មួយចំនួន​គួរឱ្យ​បារម្ភ។ ភ័ស្ដុតាង​ដំបូង​បានឱ្យដឹងថា វ៉ា​រ្យ៉​ង់​ថ្មី​នេះ មាន​សមត្ថភាព​ឆ្លង​រាលដាល់​ខ្លាំង​ជាង​វ៉ា​រ្យ៉​ងផ្សេងៗរបស់ កូ​វីដ-១៩៕

Advertisement