អាយុ ៧ ឆ្នាំ ចេះ​សរសេរ​កូដ ដល់​អាយុ ២៤ ឆ្នាំ ក្លាយជា​ប្រធាន​របស់​ Facebook ហើយ​​បច្ចុប្បន្ន​មាន​ប្រាក់​​រាប់ពាន់​លាន​ដុល្លារ តើ​​គាត់​​ជា​​អ្នក​ណា?

Mark Zuckerberg, Snoop Dogg, and Sean Parker

លោក Sean Parker ដែល​ត្រូវបាន​គេ​ហៅថា អ្នក «យល់ច្បាស់​ពី Facebook ជាង Mark Zuckerberg» គឺជា​បុរស​ម្នាក់​នេះហើយ។

Sean Parker បាន​រកឃើញ​ជោគជ័យ​តាំងតែ​ពី​វ័យ​នៅ​ក្មេង៖ អាយុ ១៩ ឆ្នាំ បានក្លាយ​ជា​សហ​ស្ថាបនិក​របស់ Napster ដល់​អាយុ ២៤ ឆ្នាំ ក្លាយជា​ប្រធាន​ស្ថាបនិក​របស់ Facebook ដែលជា​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​របស់​ពិភពលោក នាពេល​បច្ចុប្បន្ន។

អ្នកជំនួញ​រូបនេះ បច្ចុប្បន្ន​មាន​អាយុ ៤២ ឆ្នាំ និង​មានទ្រព្យ​ចំនួន ២.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​នៃ​មុខ​ជំនួញខ្លះៗរបស់ Parker ៖

Sean Parker កើត​នៅក្នុង​ក្រុង Herndon រដ្ឋ Virginia សហរដ្ឋ​អាម៉េរិក។ ឆ្នាំ​ដែល​រៀន​ថ្នាក់​ទី២ លោក​ត្រូវបាន​ឪពុក​បង្រៀន​អំពី​វិធី​ស​សេរ​កូដ​នៅលើ​កុំព្យូទ័រ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក Parker មាន​សមត្ថភាព​ហែក (Hack) ចូល​ប្រព័ន្ធ​របស់​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​នានា។ ឪពុក​របស់គាត់​បាន​យក​ក្ដារ​ចុច​មកវិញ មុនពេល Parker ចាក​ចេញពី​គណនី។ ក្រោយមក​ក៏ត្រូវ​បាន FBI រកឃើញ​កំហុស ប៉ុន្តែ ដោយសារតែ​មិនទាន់​គ្រប់​អាយុ Parker ក៏​គ្រាន់តែ​ទទួល​ការពិន័យ ដោយ​តម្រូវឱ្យ​ចូលរួម​ជួយ​ធ្វើ​កិច្ចការ​សាធារណៈ។

មហា​សេដ្ឋី Sean Parker

ឆ្នាំ ១៩៩៩ ក្នុង​វ័យ ១៩ ឆ្នាំ Parker បានក្លាយ​ជា​សហ​ស្ថាបនិក​នៃ​សេវា​ចែករំលែក​ឯកសារ (files) ដែលមាន​ឈ្មោះថា Napster។ ក្រុមហ៊ុន​នេះ បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​បង្ក​ភាពចម្រូងចម្រាស​ច្រើន​ផងដែរ។ Parker និង​សហ​ស្ថាបនិក​ម្នាក់ទៀត​គឺ Shawn Fanning ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកធ្វើ​បដិវត្តន៍​លើ​វិស័យ​ឧស្សាហកម្ម​តន្ត្រី។

ក្រោយពី​មាន​ករណី​ប្ដឹងផ្ដល់​ពី​សមាគម​អ្នក​ផលិត​ចម្រៀង ចុងក្រោយ Napster ក៏ត្រូវ​បិទទ្វារ។ Parker បង្កើត​បណ្ដាញ​សង្គម Plaxo ប៉ុន្តែ រយៈពេល ២ ឆ្នាំ​ក្រោយមក គាត់​ក៏​ត្រូវគេ​ដេញ​ចេញពី​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​នេះ​ក៏​បិទទ្វារ​នៅ​ឆ្នាំ ២០១។

ឆ្នាំ ២០០៤ Parker បាន​ចូលរួម​ក្នុង​ក្រុម​ស្ថាបនិក Facebook ដែល​កាលណោះ វា​គ្រន់​តែ​ជា​ក្រុមហ៊ុន​ធុរកិច្ច​ដ៏​តូច​មួយ​ប៉ុណ្ណោះ។ ក្នុងនាម​ជា​ប្រធាន​ក្រុម​ស្ថាបនិក លោក​មាន​តួនាទី​សំខាន់​ក្នុងការ​វិនិយោគ និង​ការ​រចនា​របស់​ក្រុមហ៊ុន។

១ ឆ្នាំក្រោយ Parker ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទ រក្សាទុក កូកាអ៊ីន។ បើទោះជា​ការចោទប្រកាន់​ជា​ផ្លូវការ មិនត្រូវ​បាន​គេ​ប្រកាស ប៉ុន្តែ វា​គឺជា​កត្តា​មួយ​ជំរុញ​ឱ្យ Parker ចាក​ចេញពី Facebook។ ប៉ុន្មាន​ខែក្រោយ​ពី​ត្រូវបាន​ចោទ គាត់​ក៏បាន​លាលែង​ពី​តំណែង។

លោក Sean Parker (ឆ្វេង)

ប៉ុន្តែ Parker នៅតែមាន​ឥទ្ធិពល​ដល់ Facebook សូម្បីតែ​ក្រោយពី​បាន​ចាកចេញ។ «ខ្ញុំ​មិន​គិតថា Parker ចាក​ចេញពី Facebook នោះទេ។ គាត់​នៅតែ​បន្ត​ចូលរួម​ទៅតាម​វិធីផ្សេង» Peter Thiel អ្នកវិនិយោគ​ដំបូង​របស់ Facebook បាន​ប្រាប់​ទំព័រ Vanity Fair ដូច្នេះ។ ជាង​នេះ Parker ក៏ត្រូវ​បាន​គេ​ហៅថា អ្នក​ដែល «យល់ច្បាស់​អំពី Facebook ជាង Mark Zuckerberg ទៅទៀត»។

Parker មានឈ្មោះ​ល្បី​ថា​ជា​អ្នកធ្វើការ​ប្រកបដោយ​ការផ្ដល់​អារម្មណ៍​ខ្ពស់។ មិត្ត​រួមការ​ងារ​ម្នាក់​របស់គាត់​និយាយថា វិធី​ល្អ​បំផុត​ដើម្បីឱ្យ Parker ចាប់អារម្មណ៍​ថា មាន​គេច​ង់​ពិភាក្សា​ជាមួយ​គាត់ នោះ​គឺ​ត្រូវ​ហៅ​គាត់​ឱ្យបាន​ច្រើនដង​ជា​បន្តបន្ទាប់។

Parker គឺជា​ដៃគូ​គ្រប់គ្រង​របស់​មូលនិធិ​វិនិយោគ​របស់ Peter Thiel ចាប់ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១។ គាត់​ក៏​ជា​អ្នកវិនិយោគ​ដំបូង​របស់ Spotify ដែលមាន​តួនាទី​សំខាន់​ក្នុង​ការនាំយក Spotify ទៅកាន់ សហរដ្ឋ​អាម៉េរិក និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​នេះ រហូតដល់​ឆ្នាំ ២០១។

ឆ្នាំ ២០១២ Parker និង Fanning បាន​បញ្ចេញ Airtime ជា​កម្មវិធី​ជជែក​ជា​វីដេអូ ដូច​ទៅនឹង Chatroulette។ ដំបូង​ឡើយ វាទ​ទួល​បរាជ័យ ប៉ុន្តែ ក្រោយមក​ក៏ត្រូវ​បាន​ដំណើរការ​ជាថ្មី​ក្រោម​ទម្រង់​ជា កម្មវិធី​នៅលើ iOS និង Android កាលពី​ឆ្នាំ ២០១។

លោក Sean Parker រៀប​ការ​ជាមួយ​ Lenas កាលពី​ឆ្នាំ​ ២០១៣

ក្រោយ​ការរកស៊ី​អស់​ជាច្រើន​ឆ្នាំកន្លង​មក​ បច្ចុប្បន្ន​នេះ​ Parker មានទ្រព្យ ២.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​ទស្សនាវដ្ដី Forbes។ កាលពី​ឆ្នាំ ២០១០ គាត់​បាន​ទិញ​ផ្ទះមួយ​ខ្នង​នៅឯ West Village ក្នុងតម្លៃ ២០ លាន​ដុល្លារ។ បន្ទាប់មកទៀត គាត់​ក៏បាន​ទិញ​អចលនទ្រព្យ​ជាច្រើន​ផ្សេងទៀត​ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ។

ឆ្នាំ ២០១៣ Parker បាន​រៀបការ។ គាត់​បាន​ចំណាយ​ប្រាក់​ចំនួន ៤.៥ លាន​ដុល្លារ​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់ខ្លួន។

ក្រៅពី​ការរស់នៅ​ដោយ​ភាព​ហ៊ឺហា លោក Parker ក៏​ជា​មនុស្ស​សកម្ម​នៅក្នុង​កិច្ចការ​មនុស្សធម៌​ផងដែរ។ ឆ្នាំ ២០១៥ គាត់​បាន​បរិច្ចាគ ៦០០ លាន​ដុល្លារ ដើម្បី​បង្កើត​មូលនិធិ Parker សម្រាប់​ជួយ​គាំទ្រ​ដល់​កម្មវិធី​ស្ដីពី​វិទ្យាសាស្ត្រ​និង​ការរស់នៅ និង​សុខភាព​សាធារណៈ​សកល។

កាលពី​ឆ្នាំ ២០១៦ គាត់​បាន​ចំណាយ​ប្រាក់ ២៥០ លាន​ដុល្លារ ដើម្បី​បង្កើត​វិទ្យាស្ថាន​ព្យាបាល​ជំងឺមហារីក Parker នៅឯ​មជ្ឈមណ្ឌល​ជំងឺមហារីក Memorial Sloan Kettering។ ក្រៅពីនេះ Parker ក៏បាន​សន្យា​បរិច្ចាគ ២៤ លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អា​ឡែ​រ​ហ្ស៊ី Sean N. Parker នៅ Stanford និង​បាន​បរិច្ចាគ ៤.៥ លាន​ដុល្លារ ដើម្បី​ជួយ​ដល់​កម្មវិធី​លុបបំបាត់​ជំងឺគ្រុនចាញ់​របស់​សាកលវិទ្យាល័យ California San Francisco (University of California San Francisco) ផងដែរ៕

Advertisement