វៀតណាម សម្រេច​សាកល្បង​បើក​ជើងហោះហើរ​ពាណិជ្ជក​ម្ម​អន្តរជាតិ ចាប់ពី​ថ្ងៃទី ១៥ ធ្នូ

ក្រសួង​គមនាគមន៍​និង​ដឹកជញ្ជូន​វៀតណាម ស្នើឱ្យ​អនុវត្ត​សាកល្បង​ការបើក​ជើងហោះហើរ​ពាណិជ្ជ​កម្ម វៀតណាម-អន្តរជាតិ ចាប់ពី​ថ្ងៃទី ១៥ ធ្នូ ក្នុងនោះ​មាន​ទីផ្សារ កម្ពុជា ផងដែរ។ នេះ​បើតាម​លទ្ធផល​នៃ​ប្រជុំ​ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម ហ្វា​ម ប៊ិ​ញ មិញ (Pham Binh Minh) កាលពី​ថ្ងៃទី ៩ ធ្នូ ២០២។

វៀតណាម បាន​ស្នើឱ្យ​បែងចែក​ការបើក​ជើងហោះហើរ​សាក​ល្បង​ជា​ពីរ​ដំណាក់កាល។ ដំណាក់កាល​ទី១ (ចាប់ពី​ថ្ងៃទី ១៥ ខែធ្នូ) នឹងមាន​ជើងហោះហើរ​រវាង វៀតណាម និង​បណ្ដា​ទីផ្សារ​មួយចំនួន រួមមាន៖ ទីក្រុង​ប៉េកាំង (ប្រទេស​ចិន), តូ​ក្យូ (ជប៉ុន), សេ​អ៊ូ​ល (កូរ៉េខាងត្បូង), តៃប៉ិ (កោះ​តៃវ៉ាន់), បាងកក (ថៃ), សិង្ហ​បុរី, វៀងចន្ទន៍ (ឡាវ), ភ្នំពេញ, សាន ហ្វ្រា​ន​ស៊ី​ស្កូ ឬ ឡូ​ស អាន​ជេ​លេស (សហរដ្ឋ​អាម៉េរិក)។

ដំណាក់កាល​ទី២ (អនុវត្ត​ក្នុង​រយៈពេល ១ ខែ ចាប់ពី​ដំណាក់​ទី ១ បានបញ្ចប់) គ្រោង​នឹង​អនុវត្ត​ចាប់ពី​ខែមករា ២០២១។ ដំណាក់កាល​នេះ​នឹង​ត្រូវបាន​បន្ថែម​ទីផ្សារ​ជាច្រើន​ទៀត រួមមាន៖ ទីក្រុង​គួ​ឡា​ឡាំ​ពួ (ម៉ាឡេស៊ី), ហុងកុង, បារី​ស, ហ្វ្រែ​ង​ហ្វើ​ត (អាល្លឺម៉ង់), ស៊ីដនី (អូស្ត្រាលី) និង មូ​ស្គូ។

អ្នកដំណើរ​ដែល​ចូលមក ប្រទេស​វៀតណាម ត្រូវតែ​ជា​អ្នក​ដែល​បានទទួល​ការចាក់​វ៉ា់ក់សាំង​ពេញលេញ (២ ដូ​ស) ឬ​បានជា​ពី​ជំងឺ​កូ​វីដ-១៩, មាន​លទ្ធផល​តេស្ត PCR អវិជ្ជមាន​ក្នុង​រយៈពេល ៧២ ម៉ោង មុនពេល​ឡើង​យន្តហោះ៕

Advertisement