សហរដ្ឋ​អាម៉េរិក ផ្អាក​ការហោះហើរ​ទៅកាន់ ប្រទេស​ចិន ចំនួន ៤៤ ជើង

យន្តហោះរបស់ក្រុមហ៊ុន Air China នៅឯព្រលានយន្តហោះប៉េកាំង កាលពីខែមីនា ២០២០

រដ្ឋាភិបាល​អាម៉េរិក ប្រកាស​ផ្អាក​ការហោះហើរ​ចំនួន ៤៤ ជើង ពី​ប្រទេស​នេះ​ទៅកាន់ ប្រទេស​ចិន ដើម្បី​ឆ្លើយតប​នឹង​កាយវិការ​ដូចគ្នានេះ​ពី​សំណាក់​ទីក្រុង​ប៉េកាំង។

ក្រសួង​ចរាចរណ៍​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២១ មករា បានឱ្យដឹងថា ការសម្រេច​របស់ សហរដ្ឋ​អាម៉េរិក នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី ៣០ មករា រហូតដល់​ថ្ងៃទី ២៩ មីនា។ ក្រុមហ៊ុន​ដែល​ត្រូវបាន​ផ្អាក​រួមមាន Xiamen Airlines, Air China, China Southern Airlines និង China Eastern Airlines។

មុន​នោះ រដ្ឋាភិបាល​ចិន ក៏បាន​ផ្អាក​ការហោះហើរ​ចំនួន ៤៤ ជើង របស់​ក្រុមហ៊ុន​អាម៉េរិក រួមមាន United Airlines, American Airlines និង Delta Airlines ចាប់ពី​ថ្ងៃទី ៣១ ធ្នូ ២០២១ បន្ទាប់ពី​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១។ សហរដ្ឋ​អាម៉េរិក ក៏បាន​ឱ្យដឹងថា លើកចុងក្រោយ​បង្អស់ ពោលគឺ​នៅ​ថ្ងៃទី ១៨ មករា រដ្ឋាភិបាល​ចិន ក៏បាន​ប្រកាស​ផ្អាក​ការហោះហើរ​របស់​ពួកគេ​ផងដែរ។

ក្រុមហ៊ុន​អាកាសចរណ៍​អាម៉េរិក បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​អាម៉េរិក ដោយ​លើកឡើងថា គឺ​ដើម្បី​ធានា​នូវ​យុត្តិធម៌​លើ​ទីផ្សារ។ ប៉ុន្តែ ទីក្រុង​វ៉ា​ស៊ី​ង​តោន ប្រកាសថា ស្ថានភាព​នេះ​នឹង​អាច​ត្រូវបាន​ស្ដារឡើងវិញ នៅពេល ចិន កែប្រែ​សេចក្ដីសម្រេច​របស់ខ្លួន។

ចំណែក​អ្នកនាំពាក្យ​របស់​ស្ថានទូត​ចិន ប្រចាំ សហរដ្ឋ​អាម៉េរិក លោក Liu Pengyu បានឱ្យដឹងថា គោលនយោបាយ​សម្រាប់​ការហោះហើរ​ដឹក​អ្នកដំណើរ​អន្តរជាតិ​មកកាន់ ប្រទេស​ចិន ត្រូវបាន​អនុវត្ត​ដោយ​ស្មើភាព​គ្នា មិន​ថា​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ឬ​បរទេស៕

Advertisement