ប្រធានក្រុមហ៊ុន VinGroup អះអាងថា នឹងលក់រថយន្តអគ្គិសនីចំនួន ៧៥០,០០០ គ្រឿង នៅលើទឹកដីអាម៉េរិក ក្នុងឆ្នាំ ២០២៦ ក្នុងនោះរថយន្តដែលត្រូវនាំចូលពី វៀតណាម នឹងមានរហូតដល់ ៦០០,០០០ គ្រឿង។
ក្នុងកិច្ចប្រជុំរវាងក្រុមប្រឹក្សាភិបាល និងភាគហ៊ុនិក នាព្រឹកមិញនេះ ក្រុមហ៊ុន VinGroup បានប្រកាសគម្រោងពាណិជ្ជកម្មសម្រាប់ឆ្នាំ ២០២២ ដែលក្នុងនោះ ក្រុមហ៊ុនគ្រោងនឹងរកបានប្រាក់ចំណូលជាង ៦ ពាន់លានដុល្លារអាម៉េរិក ខណៈដែលប្រាក់ចំណេញក្រោយការបង់ពន្ធរួច នឹងមានចំនួន ២៦០ លានដុល្លារអាម៉េរិក។
ឆ្នាំនេះ VinFast បានបង្ហាញរថយន្តអគ្គិសនីឆ្លាតវៃជាច្រើនម៉ូដែល ហើយបើកឱ្យបញ្ជាទិញចំពោះរថយន្ត ៣ ម៉ូដែល គឺ VF ៥, VF ៨ និង VF ។ បច្ចុប្បន្ន VinFast កំពុងប្រគល់រថយន្ត VFe៣៤ ដល់អតិថិជននៅ វៀតណាម និងត្រៀមប្រគល់ VF ៨ និង VF ៩ ឱ្យអតិថិជននៅទីផ្សារអន្តរជាតិ ចាប់ពីចុងឆ្នាំនេះ។
រោងចក្រ VinFast នៅ សហរដ្ឋអាម៉េរិក អាចផលិតរថយន្តបាន ១៥០,០០០ គ្រឿង/ឆ្នាំ ប៉ុន្តែ ប្រធានក្រុមហ៊ុន VinGroup អះអាងថា នឹងលក់រថយន្តអគ្គិសនីរហូតដល់ ៧៥០,០០០ គ្រឿង នៅលើទីផ្សារនេះនៅឆ្នាំ ២០២៦ ដូច្នេះ ក្រុមហ៊ុននេះ នឹងត្រូវនាំចូលពី វៀតណាម រហូតដល់ ៦០០,០០០ គ្រឿង។


