ប្រេង WTI ដែល​ធ្លាប់តែ​មានតម្លៃ​ទាប ពេលនេះ​ឡើង​ខ្ពស់​ជាងគេ​ទៅវិញ

តម្លៃ​ប្រេង WTI របស់ អាម៉េរិក ព្រឹក​នេះ​បាន​ឡើង​ខ្ពស់ជាង​ប្រេង Brent ជា​លើកដំបូង​រាប់​ចាប់ពី​ខែឧសភា ២០២០ ដោយមាន​តម្លៃ ១១៣ ដុល្លារ/ធុង។

ជាធម្មតា ប្រេង​ឆៅ​អាម៉េរិក WTI តែង​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​ទាប​ជាង​ច្រើន​ដុល្លារ ធៀប​នឹង​ប្រេង Brent។ ក៏ប៉ុន្តែ កាលពី​ថ្ងៃទី ១៧ ឧសភា តម្លៃ​របស់​ប្រេង WTI និង Brent ស្ទើរតែ​ស្មើគ្នា ពោលគឺ​មានតម្លៃ​ប្រហែល ១១៥ ដុល្លារ/ធុង។ មកដល់​ព្រឹក​នេះ ប្រេង WTI បាន​ឡើងថ្លៃ​ខ្ពស់ជាង​ប្រេង Brent ទៅវិញ ដោយមាន​តម្លៃ ១១៣ ដុល្លារ ខណៈ​ប្រេង Brent មានតម្លៃ ១១២ ដុល្លារ។

នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ប្រេង WTI ថ្លៃ​ជាង​ប្រេង Brent។ ការប្រែប្រួល​នេះ​បង្ហាញថា ទីផ្សារ​កំពុងតែ​ច្របូកច្របល់​នៅក្នុង​ស្ថានការណ៍​កូ​វីដ-១៩ និង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

Advertisement