ក្រសួងពាណិជ្ជកម្ម ជូនដំណឹង​ស្ដីពី «ការស្នើសុំ​ប័ណ្ណ​សម្គាល់​ជា​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ការបន្ត​សុពលភាព​ប័ណ្ណ​សម្គាល់»

ក្រសួងពាណិជ្ជកម្ម ជូនដំណឹង​ដល់​អ្នកតំណាង​ស្របច្បាប់​ជំនា​ន់ទី ១ និង​ជំនា​ន់ទី ២ ទាំងអស់​ថា ក្រសួង នឹង​ចាប់ផ្តើម​ទទួល​ពាក្យស្នើសុំ​សម្រាប់​អ្នក​ដែលមាន​គោលបំណង​ស្នើសុំ​ប័ណ្ណ​សម្គាល់​ដើម្បី​ក្លាយជា​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​ដែលមាន​គោលបំណង​បន្ត​សុពលភាព​ប័ណ្ណ​សម្គាល់​របស់ខ្លួន ចាប់​ថ្ងៃទី ១៦ ឧសភា ២០២២ តទៅ។

១. លក្ខណៈសម្បត្តិ និង​ឯកសារ​ភ្ជាប់

អ្នកស្នើសុំ​ត្រូវមាន​លក្ខណៈសម្បត្តិ និង​បំពេញ​ឯកសារ​ភ្ជាប់ តាម​ប្រកា​សលេខ ២៥៨ ព.ណ ចបព.ប្រក ចុះ​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្តីពី​ការទទួលស្គាល់​អ្នកតំណាង​ស្របច្បាប់​ការស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម ឬ​ឯកសារ​នាំចេញ-នាំចូល នៅ​ក្រសួងពាណិជ្ជកម្ម។

២. នីតិវិធី​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ

– ទាញយក​ពាក្យស្នើសុំ​តាមរយៈ​គេហទំព័រ​ចុះបញ្ជី​ពាណិជ្ជកម្ម www.businessregistration.moc.gov.kh

– ពាក្យស្នើសុំ និង​ឯកសារ​តម្រូវ​ច្បាប់ដើម (Soft Copy) ត្រូវបញ្ជូន​ទៅកាន់​អ៊ី​ម៉ែ​ល heng.sreitouch@moc.gov.kh

– ដាក់ពាក្យ​ស្នើសុំ និង​ផ្តល់​ឯកសារ​តម្រូវ​ច្បាប់ដើម នៅ​ការិយាល័យ​ប្រតិវេទន៍ និង​តាមដាន​អាជីវកម្ម (បន្ទប់​លេខ៣១៣) ឲ្យ​បាន​មុន​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឬ​មុន​ថ្ងៃ​ផុតកំណត់​នៃ​ប័ណ្ណ​របស់ខ្លួន

– ពាក្យស្នើសុំ​នឹងត្រូវ​ត្រួតពិនិត្យ តាម​ប្រកា​សលេខ ២៥៨ ព.ណ ចបព.ប្រក ចុះ​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពី​ការទទួលស្គាល់​អ្នកតំណាង​ស្របច្បាប់​ការស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម ឬ​ឯកសារ​នាំចេញ-នាំចូល នៅ​ក្រសួងពាណិជ្ជកម្ម។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់ នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម ឬ​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ / ០៨៨ ៦០៨ ៣០៨២ ដែលមាន Extension លេខ០ ឬ។

Advertisement