កម្ពុជា​​​អនុញ្ញាត​ឱ្យ​​ចុះបញ្ជី​អាជីវកម្ម​ជា​កញ្ចប់​តាម​អន​ឡាញ​​ដើម្បី​កាត់​បន្ថយ​ចំណុច​អវិជ្ជមាន​នានាដែល​កើត​មាន​នា​ពេល​​កន្លង​មក​

កម្ពុជា​​​អនុញ្ញាត​ឱ្យ​​ចុះបញ្ជី​អាជីវកម្ម​ជា​កញ្ចប់​តាម​អន​ឡាញ​​ដើម្បី​កាត់​បន្ថយ​ចំណុច​អវិជ្ជមាន​នានាដែល​កើត​មាន​នា​ពេល​​កន្លង​មក​

ក្រសួង​សេច​ដ្ឋ​កិច្ច​ហិរញ្ញវត្ថុកម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា​​ កម្ពុជា​​​ចាប់​ផ្ដើម​ទទួល​ការ​​​ចុះបញ្ជី​អាជីវកម្ម​របស់​ធុរជន​ ជា​កញ្ចប់​​ និង​ធ្វើ​ឡើង​តាម​អន​ឡាញ ដើម្បី​កាត់​បន្ថយ​ចំណុច​អវិជ្ជ​មាន​ទាំង​ឡាយ​ដែល​តែង​តែ​កើត​ឡើង​នៅ​ពេល​ប្រើ​ប្រាស់​យន្ត​ការ​ចុះ​បញ្ជី​តាម​បែប​បុរាណ​នា​ពេល​កន្លង​មក​។

សេវាកម្ម​ចុះ​បញ្ជី​អាជីវកម្ម​តាម​អនឡាញ​ខាង​លើ​នេះ​ ត្រូវ​បាន​​​ផ្ដើម​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃ​ទី15 ខែ​មិថុនា ឆ្នាំ​2020​​ តទៅ ដោយ​​ក្នុង​ដំណាក់កាល​នេះ​ ធុរជន​​អាច​ចុះ​បញ្ជី​អាជីវកម្ម​របស់​ខ្លួន​តាម​​បច្ចេកវិទ្យា​ព័ត៌មាន​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ អគ្គនាយកដ្ឋាន​ពន្ធដារ​ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ក្រសួង​ពាក់ព័ន្ធ​ដទៃ​ទៀត​នឹង​ចូល​រួម​ក្នុង​ដំណាក់កាល​បន្ទាប់ពី​នេះ​។

នេះ​ជា​សេវាកម្មដែល​មាន​ច្រកចេញចូលតែមួយដែលជួយសម្រួលដល់ការចុះបញ្ជីអាជីវកម្មរបស់ធុរជន​។ សេវាកម្ម​នេះ​ផ្ដល់​អត្ថប្រយោជន៍​​ជា​ច្រើន​ រួម​មាន​៖

>ចំណាយ​ពេលវេលា​រង់ចាំ​យ៉ាង​យូរ​8​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ
>លុប​បំបាត់​ការ​បំពេញ​ឯកសារ​ដដែលៗ
>ចំណាយ​ថវិកា​តិច​ជាង​មុន​ច្រើន
>ទូទាត់​ថ្លៃ​សេវា​ទាំងអស់​ក្នុង​ការ​ចុះ​បញ្ជី​អាជីវកម្ម​ក្នុង​ពេល​តែ​មួយ​តាម​អនឡាញ​ និងទទួល​បាន​អាជ្ញាបណ្ណ​ និង​    វិញ្ញាបនបត្រ​​ក្នុង​ទម្រង់​ឌីជីថល​តាមរយៈ​ប្រព័ន្ធ។

សូម​​ចុច​ទី​នេះ​​ដើម្បី​ស្វែង​យល់​លម្អិត​អំពី​ការ​ចុះបញ្ជី​អាជីវកម្ម​​តាម​ប្រព័ន្ធ​អ៊ីនធើណិត​។

Advertisement