ម៉ាស់ច្នៃអំពីមាសនិងម៉ាស់ដាំពេជ្យកំពុងក្លាយជាជម្រើសថ្មីរបស់អ្នកមាននៅឥណ្ឌា

ម៉ាស់ច្នៃអំពីមាសនិងម៉ាស់ដាំពេជ្យកំពុងក្លាយជាជម្រើសថ្មីរបស់អ្នកមាននៅឥណ្ឌា

ម៉ាស់ដាំត្បូងពេជ្រ និងមាសមានតម្លៃចាប់ពីទាបបំផុតត្រឹម1,860ដុល្លារ កំពុងត្រូវបានអ្នកមាននៅឥណ្ឌាជាច្រើន ស្វែងរកទិញ ខណៈCOVID-19 កំពុងធ្វើឱ្យតម្រូវការម៉ាស់ ចេះតែកើនឡើង។

ហាងលក់គ្រឿងអលង្ការមួយនៅតំបន់ Surat ក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា ជាកន្លែងដែលត្រូវបានគេចាត់ទុកជាទីក្រុងពេជ្រ ទើបតែបានដាក់លក់ម៉ាស់ដែលច្នៃអំពីមាស និងដាំពេជ្រ ដែលមានតម្លៃចាប់ពី1,860-5,300ដុល្លារក្នុងមួយឈុត អាស្រ័យទៅលើចំនួននិងគុណភាពត្បូងពេជ្រដែលត្រូវបានដាំនៅលើអលង្ការនោះ។

Dipak Choksi ដែលជាម្ចាស់ហាងពេជ្រខាងលើ បានឱ្យដឹងថា លោកមានគំនិតផលិតម៉ាស់ដាំត្បូងពេជ្រនេះដោយសារតែតម្រូវការប្រើប្រាស់ម៉ាស់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពីសំណាក់សាធារណជន ជាពិសេសគឺក្រុមអ្នកមាន។ លោក Dipak Choksi បន្តថា ត្រូវចំណាយពេលប្រហែលមួយសប្ដាហ៍ ទើបច្នៃបានម៉ាស់ដាំពេជ្រមួយឈុត។

បន្ទាប់ពីបានឃើញម៉ាស់ដាំត្បូងពេជ្រ អតិថិជនម្នាក់បានសម្រេចចិត្តចំណាយប្រាក់ជិត2,000ដុល្លារភ្លាមៗ ដើម្បីក្លាយជាម្ចាស់ដាំពេជ្រយនេះ ព្រោះតែ “មើលឃើញថា វាស៊ីជាមួយនឹងសម្លៀកបំពាក់របស់ខ្លួន និងចង់ក្លាយជាមនុស្សពិសេស”។

ម៉ាស់ច្នៃអំពីមាសនិងម៉ាស់ដាំពេជ្យកំពុងក្លាយជាជម្រើសថ្មីរបស់អ្នកមាននៅឥណ្ឌាកាលពីសប្ដាហ៍មុន អ្នកជំនួញជនជាតិឥណ្ឌាម្នាក់ឈ្មោះ Shankar Kurhade រស់នៅក្នុងទីក្រុង Pune ភាគខាងលិចប្រទេសឥណ្ឌា បានបង្កការចាប់អារម្មណ៍ខ្លាំង នៅពេលចំណាយប្រាក់ប្រមាណជា4,000ដុល្លារដើម្បីទិញម៉ាសមាសមួយឈុតសម្រាប់បង្អួតគេឯង និងដើម្បីការពារCOVID—9ផងដែរ។

ម៉ាស់ច្នៃអំពីមាសនិងម៉ាស់ដាំពេជ្យកំពុងក្លាយជាជម្រើសថ្មីរបស់អ្នកមាននៅឥណ្ឌាSurat ត្រូវបានគេចាត់ទុកថាជា “ទីក្រុងពេជ្រ” ដោយសារតែវាជាកន្លែងដែលមានសកម្មភាពច្នៃត្បូងពេជ្រ និងប៉ូលាត្បូងពេជ្រប្រមាណជា90%នៃសកម្មភាពទាំងមូលរបស់ពិភពលោក។

រដ្ឋាភិបាលឥណ្ឌាបានចេញបទបញ្ជា បង្ខំឱ្យប្រជាជនពាក់ម៉ាស់នៅទីសាធារណៈ ក្នុងស្ថានភាពប្រទេសនេះក្លាយជាសម្បុកវីរុសCOVID-19 ធំជាងគេលំដាប់ទី3ក្នុងពិភពលោក ដោយបានរកឃើញអ្នកផ្ទុកវីរុសសរុបជាង​850,000​នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន22,687នាក់។ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលបានព្យាករថា ឥណ្ឌាត្រូវការពេលជាច្រើនសប្ដាហ៍ ឬច្រើនខែទៀត ទើប COVID-19 អាចឆ្លងរាលដាលដល់កម្រិតកំពូល៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement