សិង្ហ​បុរី​អនុញ្ញាតឱ្យ​លក់​ «សាច់​សិប្បនិម្មិត​ដែល​ចិញ្ចឹម​ក្នុង​បន្ទប់ពិសោធន៍»

ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​ក្លាយជា​ទឹកដី​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បាន​អនុញ្ញាតឱ្យ​ដាក់លក់​សាច់​សិប្បនិម្មិត​ដែល​គេច​ញ្ចឹ​ម​ក្នុង​បន្ទប់ពិសោធន៍ ដែល​សាច់​ប្រភេទ​នេះ ត្រូវបាន​គេ​ចិញ្ចឹម​តាំងតែ​ពី​នៅ​ជា​កោសិកាតូចៗ និង​មិនចាំបាច់​សម្លាប់សត្វ។

ក្រុមហ៊ុន​ផលិត​សាច់ និង​ស៊ុត​សិប្បនិម្មិត​របស់​អាមេរិក Eat Just Inc. ទើបតែ​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ដាក់លក់​សាច់មាន់ “ចិញ្ចឹម​ក្នុង​បន្ទប់ពិសោធន៍” នៅ​សិង្ហ​បុរី។ តាមរយៈ​នេះ សិង្ហ​បុរី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បាន​អនុញ្ញាតឱ្យ​លក់​សាច់​សិប្បនិម្មិត។

ដោយ​ត្រូវបាន​បង្កើតឡើង​ពី​កោសិកា​សត្វ សាច់មាន់​សិប្បនិម្មិត​របស់​ក្រុមហ៊ុន Eat Just Inc. នឹងត្រូវ​បានដាក់​លក់​ក្នុង​ទីផ្សារ​សិង្ហ​បុរី ក្រោម​យីហោ GOOD Meat ជាមួយនឹង​មុខម្ហូប «សាច់មាន់​បំពង​ម្សៅ» នៅក្នុង​ភោជនីយដ្ឋាន​តែមួយគត់។

ដំណាក់កាល​ដំបូង Eat Just Inc. នឹង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ប្រភពធនធាន​និង​កែប្រែ​អាហារ​របស់​សិង្ហ​បុរី​ដើម្បី​ផលិត​សាច់មាន់​សិប្បនិម្មិត។ ក្រោយមក ក្រុមហ៊ុន​ក៏​នឹង​ទិញ​សម្ភារ​បន្ថែម​ដើម្បី​ពង្រីក​សេវាកម្ម​ផ្គត់ផ្គង់​សាច់​ដល់​បណ្ដា​ភោជនីយដ្ឋាន​នានា ហើយ​បន្ទាប់មកទៀត​គឺ​ផ្គត់ផ្គង់​សាច់​នេះ​ទៅឱ្យ​ផ្សារ​ទំនើប។

Josh Tetrick ដែលជា CEO របស់​ក្រុមហ៊ុន បានឱ្យដឹងថា៖ «យើង​ចង់​ជួយ​ឱ្យ​សិង្ហ​បុរី​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​របស់​ក្រុមហ៊ុន Eat Just សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក។ សិង្ហ​បុរី​ពិតជា​មានការ​យល់ឃើញ​ទាន់សម័យ​នៅក្នុង​ការកសាង និង​បង្កលក្ខណ​ងាយស្រួល​ដល់​សកម្មភាព​ប្រភេទ​នេះ»។

Josh Tetrick ក៏បាន​បញ្ជាក់ថា រសជាតិ​របស់​សាច់មាន់​សិប្បនិម្មិត គឺ​ដូច​ទៅនឹង​សាច់មាន់​ពិត​យ៉ាង​ដូច្នោះ​ដែរ។

ការអនុញ្ញាតឱ្យ​លក់​សាច់​សិប្បនិម្មិត​នេះ គឺ​ស្ថិតក្នុង​ផែនការ​កែសម្រួល​បញ្ហា​សន្តិសុខ​ស្បៀង​របស់​ប្រទេស​សិង្ហ​បុរី ព្រោះថា ប្រទេស​នេះ​កំពុង​ពឹងផ្អែក​ភាគច្រើន​ទៅលើ​អាហារ​នាំចូល​ពី​បរទេស។ សន្តិសុខ​ស្បៀង​កំពុង​ក្លាយជា​រឿង​ចាំបាច់​ជាង​មុន ពិសេស​គឺ​នៅក្នុង​គ្រា​ដែល Covid-19 កំពុង​វាយប្រហារ​ពិភពលោក។

Josh Tetrick ដែលជា CEO របស់​ក្រុមហ៊ុន បានឱ្យដឹងថា៖ «យើង​ចង់​ជួយ​ឱ្យ​សិង្ហ​បុរី​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​របស់​ក្រុមហ៊ុន Eat Just សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក។ សិង្ហ​បុរី​ពិតជា​មានការ​យល់ឃើញ​ទាន់សម័យ​នៅក្នុង​ការកសាង និង​បង្កលក្ខណ​ងាយស្រួល​ដល់​សកម្មភាព​ប្រភេទ​នេះ»។ Josh Tetrick ក៏បាន​បញ្ជាក់ថា រសជាតិ​របស់​សាច់មាន់​សិប្បនិម្មិត គឺ​ដូច​ទៅនឹង​សាច់មាន់​ពិត​យ៉ាង​ដូច្នោះ​ដែរ។
សាច់ដែល​គេ​ចញ្ចឹម​ក្នុង​បន្ទប់​ពិសោធន៍

ផលិតផល​សាច់មាន់​សិប្បនិម្មិត​របស់ Eat Just នឹងត្រូវ​បាន​លក់​ក្នុងតម្លៃ​ប្រហាក់ប្រហែល​នឹង​សាច់មាន់​ធម្មតា​ប្រភេទ​គុណភាព​ខ្ពស់​នៅក្នុង​រយៈពេល 6 ខែ​ដំបូង។ Tetrick ឱ្យដឹងថា តម្លៃ​នេះ​នឹង​ថយចុះ​ជា​បន្តបន្ទាប់ នៅពេល​ក្រុមហ៊ុន​ឈានដល់​ការផ្គត់ផ្គង់​ទូទាំង​ពិភពលោក និង​ឆ្ពោះទៅរក​តម្លៃ​មួយ​ដែល​ធូរ​ថ្លៃ​ជាង​សាច់មាន់​ចិញ្ចឹម​នៅក្នុង​កសិដ្ឋាន។

ក្រៅពី​សាច់មាន់​សិប្បនិម្មិត ក្រុមហ៊ុន Eat Just ក៏មាន​គម្រោង​សុំច្បាប់​លក់​សាច់គោ​សិប្បនិម្មិត​នៅ​សិង្ហ​បុរី​នៅ​ដើមឆ្នាំ 2021 ផងដែរ ខណៈដែល​ដំណើរការ​នេះ​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ត្រូវបាន​ធ្វើឡើង​យឺត​ជាង​នេះ។

Josh Tetrick ដែលជា CEO របស់​ក្រុមហ៊ុន បានឱ្យដឹងថា៖ «យើង​ចង់​ជួយ​ឱ្យ​សិង្ហ​បុរី​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​របស់​ក្រុមហ៊ុន Eat Just សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក។ សិង្ហ​បុរី​ពិតជា​មានការ​យល់ឃើញ​ទាន់សម័យ​នៅក្នុង​ការកសាង និង​បង្កលក្ខណ​ងាយស្រួល​ដល់​សកម្មភាព​ប្រភេទ​នេះ»។ Josh Tetrick ក៏បាន​បញ្ជាក់ថា រសជាតិ​របស់​សាច់មាន់​សិប្បនិម្មិត គឺ​ដូច​ទៅនឹង​សាច់មាន់​ពិត​យ៉ាង​ដូច្នោះ​ដែរ។
សាច់ដែល​គេ​ចញ្ចឹម​ក្នុង​បន្ទប់​ពិសោធន៍

បច្ចុប្បន្ន ក្រុមហ៊ុន Eat Just ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង San Francisco សហរដ្ឋអាមេរិក មិនទាន់​រកបាន​ចំណេញ​នៅឡើយ ហើយ​បើតាម​ផែនការ ក្រុមហ៊ុន​នេះ​នឹងធ្វើ IPO ជា​សាធារណៈ​នៅពេល​ដ៏​ខ្លី​ខាងមុខ៕

ប្រភព៖ CNBC

Advertisement