ទេសចរណ៍ កសិកម្ម និងSME ជាច្រកសំខាន់3 ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជាឡើងវិញ

ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 នេះ គ្រប់​បណ្តា​ប្រទេស​ទាំងអស់ ជាពិសេស​ប្រទេស​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា បាន​រង​នូវ​បញ្ហា​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ។ បញ្ហា​នេះ​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចកម្ពុជា រហូតដល់​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ2020 នេះ​ត្រូវ​ស្ថិតក្នុង​អត្រា​អវិជ្ជមាន​ដែល​មិន​ធ្លាប់មាន​ពីមុនមក។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិតសភា​កម្ពុជា បាន​លើកឡើងថា ចំនុចសំខាន់ៗចំនួន3យ៉ាង​ដែល​អាចជួយ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​នេះ​គឺ ទី1វិស័យ​ទេសចរណ៍​ក្នុងស្រុក ទី2វិស័យ​កសិកម្ម និង​ទី3 វិស័យ​សហគ្រាស​ធន​តូច និង​មធ្យម (SME)។

អ្នកជំនាញ​សេដ្ឋកិច្ច​ខាងលើ​បាន​បញ្ជាក់ថា កម្ពុជា​ត្រូវ​ស្តារ​ទេសចរណ៍​ក្នុងស្រុក និង​ត្រូវ​កែច្នៃ​កសិកម្ម​របស់​យើង​ឱ្យទៅជា​កសិកម្ម គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ និង​ជា​ផលិតផល​សិរី​រា​ង្គ។ បន្ថែម​ពីលើ​នេះ យើង​គួរ​កាត់បន្ថយ​ថ្លៃដើម​លើ​ការដឹកជញ្ជូន និង​យកចិត្តទុកដាក់ ទៅលើ​ឧស្សាហកម្ម​ខ្នាតតូច ដែលជា​ឧស្សាហកម្ម​ដ៏​សំខាន់ ធ្វើយ៉ាងណា​ឱ្យ​អាចមាន​ការរួម​គ្នា​នាំ​ចេញទៅ​ក្រៅប្រទេស​បាន៕

Advertisement