Elon Musk មាន​ទ្រព្យ​ច្រើន​ជាង​ Warren Buffett បន្ទាប់​ពី​មូលបត្រ​​ Tesla​ កើន​ឡើង​ច្រើន​

Elon Musk មាន​ទ្រព្យ​ច្រើន​ជាង​ Warren Buffett បន្ទាប់​ពី​មូលបត្រ​​ Tesla​ កើន​ឡើង​ច្រើន​
Elon Musk មាន​ទ្រព្យ​ច្រើន​ជាង​ Warren Buffett បន្ទាប់​ពី​មូលបត្រ​​ Tesla​ កើន​ឡើង​ច្រើន​

មហាសេដ្ឋី Elon Musk បច្ចុប្បន្ន​មាន​ទ្រព្យ​សរុប​ជាង​70​ពាន់​លាន​ដុល្លារ​ ច្រើន​ជាង​មហា​សេដ្ឋី Warren Buffett ដោយ​សារ​តែ​មូលបត្រ​ Tesla ចេះ​តែ​ឡើង​ថ្លៃ​​នា​ពេល​ថ្មី​ៗ​នេះ​។

យោង​តាម​របាយការណ៍​របស់​ Bloomberg មូលបត្រ​របស់​ក្រុម​ហ៊ុន​រថយន្ត​ Tesla កាល​ពី​ម្សិល​មិញ​បាន​កើន​ឡើង​11% ដែល​នេះ​ក៏​បាន​ទាញ​ទ្រព្យ​សម្បត្តិ​របស់​ CEO នៃ​ក្រុម​ហ៊ុន​​ Tesla កើន​ឡើង​បន្ថែម​6.1​ពាន់​លាន​ដុល្លារ​ផងដែរ។ ដូច្នេះ បច្ចុប្បន្ន​លោក​ Elon Musk មាន​ទ្រព្យ​សរុប​​ចំនួន​70.5​ពាន់​លាន​ដុល្លារ​ ច្រើន​ជាង​មហាសេដ្ឋី​ Warren Buffett ហើយ​បាន​ក្លាយជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​7​ក្នុង​ពិភពលោក​។ ទ្រព្យ​សម្បត្តិ​របស់​លោក​ Musk ក៏​ច្រើន​ជាង​មហា​សេដ្ឋី​ Larry Ellison ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ Oracle និង Sergey Brin ដែល​ជា​​សហស្ថានិក​​របស់​ក្រុម​ហ៊ុន​ Google ទៀត​ផង។

ចំណែក​មហា​សេដ្ឋី Warren Buffett វិញ ក្នុង​សប្ដាហ៍​នេះ ទ្រព្យ​របស់​លោក​បាន​ថយ​ចុះ​ បន្ទាប់​ពី​បាន​បរិច្ចាគ​​ប្រាក់សម្រាប់​សកម្ម​ភាព​មនុស្ស​ធម៌​អស់​ចំនួន​​2.9​ពាន់​លាន​ដុល្លារពី​​​មូល​បត្រ​នៅ​ក្នុង​​ក្រុម​ហ៊ុន​​ Berkshire Hathaway។ កំពូល​វិនិយោគិន​រូប​នេះ បាន​បរិច្ចាគ​ប្រាក់​ជាង​37​ពាន់​លាន​ដុល្លារ​នៃ​មូល​បត្រ​របស់​ខ្លួនសម្រាប់​សកម្ម​ភាព​មនុស្ស​​ រាប់​ចាប់​ពី​ឆ្នាំ​2006​ ដល់​2020​នេះ​។ បច្ចុប្បន្ន​ លោក​មាន​ទ្រព្យ​សរុប​​ប្រមាណជា​69.2​​ពាន់​លានដុល្លារ​។​

លោក Elon Musk កាន់​កាប់​ភាគ​ហ៊ុន​ Tesla ចំនួន​មួយ​ភាគ​ប្រាំ​ ដែល​តួលេខ​នេះ​គឺជា​ទ្រព្យ​មួយ​ភាគ​ធំ​ក្នុង​ចំណោម​ទ្រព្យ​សរុប​របស់​លោក​។ ភាគ​ហ៊ុន​របស់​លោក​ Musk នៅក្នុង​ក្រុម​ហ៊ុន​អវកាស​ SpaceX មាន​តម្លៃ​15​ពាន់​លាន​ដុល្លារ​។

Elon Musk មាន​ទ្រព្យ​ច្រើន​ជាង​ Warren Buffett បន្ទាប់​ពី​មូលបត្រ​​ Tesla​ កើន​ឡើង​ច្រើន​
ទ្រព្យ​សម្បត្តិ​​របស់​មហា​សេដ្ឋី​ Warren Buffett បាន​ថយ​ចុះ​ បន្ទាប់​ពី​បាន​បរិច្ចាគ2.9​ពាន់​លាន​ដុល្លារសម្រាប់​សកម្ម​ភាព​មនុស្ស​ធម៌

នៅក្នុង​ឆ្នាំ​នេះ មូលបត្រ​ Tesla បាន​កើន​269​%។ ការ​ដែល​តម្លៃ​ទុន​របស់​ក្រុម​ហ៊ុន​រថយន្ត​ Tesla ចេះ​តែ​កើន​ឡើងបែប​នេះ​ បាន​ជួយ​ឱ្យ​លោក​ Musk ទទួល​បាន​រង្វាន់​ជា​មូល​បត្រ​ដែល​មាន​តម្លៃ​595​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​នេះទៀត​ផង​ ហើយ​លោក​ក៏​បាន​ក្លាយ​ជា​ CEO ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់ជាង​គេ​បង្អស់​​នៅ​សហរដ្ឋ​អាមេរិក​។

នៅ​មុន​លោក​ Elon Musk ​អ្នកជំនួញ​ផ្នែក​បច្ចេក​វិទ្យា​មួយ​ចំនួន​ទៀត​ដូចជា​ Steve Ballmer (CEO របស់ Microsoft) Larry Page, Sergey Brin (សហស្ថាបនិក​របស់​ Google) ក៏​បាន​លោត​ទៅ​ឈរ​ពី​មុខ​ Warren Buffett ផងដែរ​ នៅលើ​បញ្ជី​ចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​។​ កំពូល​អ្នកជំនួញ​ឥណ្ឌា លោក Mukesh Ambani បច្ចុប្បន្ន​ក៏​មាន​ទ្រព្យ​ច្រើន​ជាង​មហា​សេដ្ឋី Warren Buffett​ ផងដែរ​៕

ប្រភព៖ Bloomberg

Advertisement