បោះបង់​ការ​សិក្សា​នៅ​ Stanford​ ដើម្បី​ចេញ​រកស៊ី​ កំលោះ​វ័យ​25​ឆ្នាំ​រូប​នេះ​ ជិត​បាន​ក្លាយ​ជា​មហា​សេដ្ឋី​ហើយ​

បោះបង់ការសិក្សានៅ Stanford ដើម្បីចេញរកស៊ី កំលោះវ័យ25ឆ្នាំរូបនេះ ជិតបានក្លាយជាមហាសេដ្ឋីហើយ

Austin Russell អាយុ25ឆ្នាំ ដែលជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុនថ្មី Luminar ជិតបានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតម្នាក់ក្នុងពិភពលោកដែលរកស៊ីមានបានតាំងពីបាតដៃទទេ។

យោងតាមសេចក្ដីប្រកាសផ្ដល់សិទ្ធិកាលពីថ្ងៃទី19តុលា កំលោះ Russel នឹងកាន់កាប់មូលបត្រចំនួន104.7លានហ៊ុន ស្មើនឹង35% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន Luminar ដែលបច្ចុប្បន្នមានតម្លៃឡើងដល់1.1ពាន់លានដុល្លារអាមេរិក ក្រោយពីក្រុមហ៊ុននេះបានចូលផ្សារហ៊ុន។

កំលោះដែលបានបោះបង់ការសិក្សានៅសាកលវិទ្យា Stanford នេះ ក៏ត្រូវបានគេជឿថានឹងកាន់កាប់​ភាគ​ហ៊ុន​ប្រមាណ​83​%​ទៀត ​នៅ​ក្នុង​ក្រុមហ៊ុនផលិតរថយន្តគ្មានមនុស្សបើក Gores Metropoulos ផងដែរ បន្ទាប់ពី Luminar ត្រូវច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុននេះ។ ការជួញដូរនេះបានអនុញ្ញាតឱ្យ Russell គ្រប់គ្រងរាល់ការតែងតាំងនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន និងធ្វើការសម្រេចចិត្តលើកិច្ចការសំខាន់ៗដើម្បីដាក់​ជូន​ម្ចាស់​ហ៊ុនអនុម័ត។

Russell បង្កើត Lumini កាលពីឆ្នាំ2012។ ក្រុមហ៊ុនដែលមានករិយាល័យកណ្ដាលនៅ Orlando នេះ ផលិតឧបករណ៍វិញ្ញាណសិប្បនិម្មិតដែលមានជំនាញខាងចាប់កាំរស្មី និងរយៈចម្ងាយ (ឬហៅថា lidar) ដោយប្រើប្រាស់ឡាស៊ែរដើម្បីនាំផ្លូវឱ្យរថយន្ត។ ប្រព័ន្ធចាប់សញ្ញានេះតែងមានតម្លៃខ្ពស់ ហើយ Luminar បានក្លាយជាក្រុមហ៊ុនលេចធ្លោជាងគេក្នុងចំណោមក្រុមហ៊ុនថ្មីដែលពោរពេញដោយសមត្ថភាពប្រកួតប្រជែង ដោយសារការកាត់បន្ថយការចំណាយ។

បោះបង់ការសិក្សានៅ Stanford ដើម្បីចេញរកស៊ី កំលោះវ័យ25ឆ្នាំរូបនេះ ជិតបានក្លាយជាមហាសេដ្ឋីហើយ
លោក​ Russell បង្ហាញ​ផលិត​ផល​របស់​ក្រុមហ៊ុន

ក្នុងចំណោមអ្នកដែលបាននិងកំពុងគាំទ្រ Luminar ក៏មានឈ្មោះ Peter Thiel ផងដែរ ដែលជាម្ចាស់ជំនួយផ្នែកហិរញ្ញវត្ថុរបស់ Russell តាំងពីគាត់មានអាយុ17ឆ្នាំ ដើម្បីបង្កើតក្រុមហ៊ុន។ ក្រុមហ៊ុនរបស់ Russell មានដៃគូដ៏ធំមួយ នោះគឺ Volvo Car AB ជាក្រុមហ៊ុនមួយដែលនឹងប្រើប្រាស់បច្ចេកវិទ្យារបស់ Luminar ដើម្បីអភិវឌ្ឍរថយន្តបើកបរស្វ័យប្រវត្តសម្រាប់ធ្វើដំណើរលើដងផ្លូវល្បឿនលឿនចាប់ពីឆ្នាំ2022។

មូលបត្ររបស់ Luminar នឹងត្រូវបានដាក់ឱ្យជួញដូរនៅលើផ្សារហ៊ុន Nasdaq ដោយប្រើកូដឈ្មោះ LAZR បន្ទាប់​ពីដំណើរច្របាច់បញ្ចូលគ្នាជាមួយនឹង Gores Metropoulos ដែលនឹងប្រព្រឹត្តទៅនៅក្នុងត្រីមាសទីបួនខាងមុខ ត្រូវ​បានបញ្ចប់ជាស្ថាពរ៕

ប្រភព៖ Bloomberg

 

Advertisement