អតីត​គ្រូបង្រៀន​ផ្នែក​គីមី​នៅ​សាលា​មធ្យម​សិក្សា ​ក្លាយ​ជា​មហា​សេដ្ឋិនី​លេខ​មួយ​ក្នុង​ទ្វីប​អាស៊ី​ដែល​បាន​ប្រឹង​ប្រែង​ពី​បាត​ដៃ​ទទេ

គ្រូបង្រៀនផ្នែកគីមីនៅសាលាមធ្យមសិក្សា ក្លាយជាមហាសេដ្ឋិនីលេខមួយក្នុងទ្វីបអាស៊ីដែលបានប្រឹងប្រែងពីបាតដៃទទេ

នៅមុនពេល Zhong Huijuan បានក្លាយជាមហាសេដ្ឋិនីលេខមួយនៅអាស៊ីដែលបានងើបឡើងពីបាតដៃទទេ លោកស្រីក៏ធ្លាប់ជាគ្រូបង្រៀនផ្នែកគីមីវិទ្យាម្នាក់នៅសលាវិទ្យាល័យ។

លោកស្រី Zhong Huijuan គឺជាស្ថាបនិក ជាភាគហ៊ុនិកធំជាងគេ និងជាប្រធាននៃក្រុមហ៊ុនផលិតឱសថរបស់ចិន ឈ្មោះ Hansoh Pharmaceutical ដែលមានជំនាញខាងស្រាវជ្រាវ និងអភិវឌ្ឍថ្នាំព្យាបាលជំងឺប្រព័ន្ធប្រសាទកណ្ដាល មហារីក ទឹកនោមផ្អែម ក៏ដូចជាថ្នាំដែលទាក់ទងនឹងបញ្ហាប្រព័ន្ធរំលាយអាហារ និងបេះដូង។ល។

លោកស្រី Zhong Huijuan កើតឆ្នាំ1961 និងទទួលបានសញ្ញាបត្រផ្នែកគីមីវិទ្យាពីមហាវិទ្យាល័យគរុកោសល្យ Jiangsu (Jiangsu University) ហើយក៏បានក្លាយជាគ្រូបង្រៀនម្នាក់នៅក្នុងសាលាមធ្យមសិក្សាមួយនៅតំបន់ Lianyunggang បន្ទាប់ពីបានបញ្ចប់ការសិក្សា។ ស្វាមីរបស់លោកស្រី គឺលោក Sun Piaoyang ធ្វើការនៅក្នុងរោងចក្រផលិតឱសថមួយរបស់រដ្ឋដែលមានទីតាំងក្នុងតំបន់ជាមួយនឹងលោកស្រី។

គ្រូបង្រៀនផ្នែកគីមីនៅសាលាមធ្យមសិក្សា ក្លាយជាមហាសេដ្ឋិនីលេខមួយក្នុងទ្វីបអាស៊ីដែលបានប្រឹងប្រែងពីបាតដៃទទេឆ្នាំ1995 លោកស្រី Zhong បានឈប់បង្រៀន រួចក៏បានបង្កើតក្រុមហ៊ុន Jiangsu Hansoh Pharmaceutical ដោយមានបុគ្គលិក10នាក់។ ក្រុមហ៊ុននេះបានរីកចម្រើនយ៉ាងឆាប់រហ័ស និងរកបានចំណូល4.5លានដុល្លារអាមេរិកកាលពីឆ្នាំ1997។ ក្រោយមក ក្រុមហ៊ុនក៏បានបង្កើតរោងចក្រផលិតឱសថដំបូងរបស់ខ្លួននៅក្នុងឆ្នាំ2000។ មកដល់ឆ្នាំ2016 Hansoh ទទួលបានខ្ទង់វិនិយោគពី Hillhouse Capital Group ដែលជាក្រុមហ៊ុនល្បីឈ្មោះជាងគេមួយនៅអាស៊ី។

មុនពេលត្រូវបានដាក់ចូលផ្សារហ៊ុន ក្រុមហ៊ុន Hansoh ប្រមូលបានទុន334លានដុល្លារអាមេរិកពីក្រុមហ៊ុនវិនិយោគចំនួន9 ក្នុងនោះមានមូលនិធិវិនិយោគជាតិរបស់សិង្ហបុរី GIC និងក្រុមហ៊ុន Boyu Capital របស់ចិនដីគោកផងដែរ។ នៅពេលបានឡើងផ្សារហ៊ុន Hong Kong កាលពីរដូវក្ដៅឆ្នាំ2019 ក្រុមហ៊ុនរបស់លោកស្រី Zhong ក៏ប្រមូលទុនបាន1ពាន់លានដុល្លារអាមេរិក ជួយឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ឡើងដល់10ពាន់លានដុល្លារអាមេរិក។ បន្ទាប់ពីថ្ងៃជួញដូរមូលបត្រដំបូងរបស់ Hansoh លោកស្រី Zhong បានក្លាយជាមហាសេដ្ឋិនីលំដាប់លេខ1នៅក្នុងទ្វីបអាស៊ីដែលរកស៊ីមានបានពីបាតដៃទទេ ដោយបច្ចុប្បន្ន ទ្រព្យសរុបរបស់លោកស្រី បានឡើងដល់10.5ពាន់លានដុល្លារអាមេរិក។

គ្រូបង្រៀនផ្នែកគីមីនៅសាលាមធ្យមសិក្សា ក្លាយជាមហាសេដ្ឋិនីលេខមួយក្នុងទ្វីបអាស៊ីដែលបានប្រឹងប្រែងពីបាតដៃទទេស្វាមីរបស់លោកស្រី Zhong គឺលោក Sun Piaoyan បច្ចុប្បន្នក៏ជាមហាសេដ្ឋីម្នាក់នៅក្នុងវិស័យឱសថ ដោយមានទ្រព្យចំនួន35.2ពាន់លានដុល្លារ។ ដូច្នេះ គូស្វាមីភរិយានេះ កំពុងកាប់កាន់ទ្រព្យសរុបឡើងដល់ជាង54ពាន់លានដុល្លារអាមេរិក។ នេះបើតាមការស្រាវជ្រាវ និងវាយតម្លៃដោយទស្សនាវដ្ដី Forbes៕

ប្រភព៖ Forbes

Advertisement