ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បកស្រាយ​អំពី​ពាក្យ​ «តេជោ» ដែល​មាន​នៅ​ក្នុង​ឈ្មោះ​ថ្មី​របស់ «អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី»

(ភ្នំពេញ)-សម្ដេច​តេ​ជោ ហ៊ុន សែន ទើបតែ​បានសម្រេច​ដាក់ឈ្មោះ​ឱ្យ «អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី» ថា «អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ក្រុង​តាខ្មៅ» និង​បាន​បកស្រាយ​ថា ពាក្យ «តេ​ជោ» ដែលមាន​នៅក្នុង​ឈ្មោះ​របស់​ព្រលានយន្តហោះ​ថ្មី​នេះ គឺ​មិនមែន​សំដៅ​ដល់​គោរមងា​របស់​សម្តេច​ផ្ទាល់​នោះទេ។

ប្រសាសន៍​ខាងលើនេះ​ត្រូវបាន នាយករដ្ឋមន្ត្រី​កម្ពុជា លើកឡើង​នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី នា ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី ៩ ធ្នូ ២០២។

សម្ដេច ហ៊ុន សែន ថ្លែងថា ក្នុងប្រទេស​កម្ពុជា តំបន់​ស្អាង​នេះ ជា​តំបន់​ដែល តេ​ជោ ធ្វើ​សកម្មភាព ក្នុង​សតវត្សរ៍​ទី ១៦ ពោលគឺ តេ​ជោ​មាស និង តេ​ជោ​យ៉​ត ចំណែកឯ តេ​ជោ នាបច្ចុប្បន្ន​គឺ​រូប​សម្តេច​ផ្ទាល់ ដែល​ធ្វើ​សកម្មភាព​បម្រើ​ជាតិ មាតុភូមិ។

មុខ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា ពាក្យ​ថា «តេ​ជោ» បើ​គ្មាន​ភ្ជាប់ ហ៊ុន សែន នៅ​ពី​ខាងក្រោយ​ទេ នោះ​មានន័យ​ទូលំទូលាយ សំដៅថា ប្រទេស​នេះ​មាន​ប្រវត្តិ​ជា​របបរាជានិយម ព្រោះ​មានតែ​របបរាជានិយម​ទេ ដែលមាន​គោរមងារ​ជា​តេ​ជោ មាន​គោរមងារ​ជាស​ម្តេច ជា​អ្នកឧកញ៉ា ជា​ឧកញ៉ា​ជាដើម។

ជាង​នេះ សម្ដេច ហ៊ុន សែន បន្ថែមថា មានតែ​ព្រះមហាក្សត្រ​នៅក្នុង​របបរាជានិយម​ប៉ុណ្ណោះ ទើប​មាន​ព្រះរាជសិទ្ធិ ព្រះរាជទាន​គោរមងារ​ តេជោ នេះ​៕

Advertisement