ការ​គំរាម​គំហែង​ពី​មេរោគ Covid-19 ជា​ឱកាសល្អ​សម្រាប់​អ្នកមាន​ធនធាន​ទិញ​ដី​ទុក​យកចំណេញ

ការ​គំរាម​គំហែង​ពី​មេរោគ Covid-19 ជា​ឱកាសល្អ​សម្រាប់​អ្នកមាន​ធនធាន​ទិញ​ដី​ទុក​យកចំណេញ

ភ្នំពេញ ៖ នៅក្នុង​ស្ថានការណ៍​ដ៏​គួរឱ្យ​ព្រួយបារម្ភ​បណ្ដាលមកពី​ការ​រាតត្បាត​មេរោគ Covid-19 ដែល​អាចធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ​យ៉ាងគំហុក​នៅពេល​បច្ចុប្បន្ន​នេះ ត្រូវបាន​ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​សម្លឹង​ឃើញថា វា​ជា​ឱកាស​ដ៏​ល្អ​កម្រ​មាន​សម្រាប់​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស​ផ្នែក​ដីធ្លី​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ និង​ផ្ដល់​លទ្ធផល​ល្អ​ក្នុងការ​វិនិយោគ។

ការ​គំរាម​គំហែង​ពី​មេរោគ Covid-19 ជា​ឱកាសល្អ​សម្រាប់​អ្នកមាន​ធនធាន​ទិញ​ដី​ទុក​យកចំណេញ

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ KW Sen Sok លោក សំ សុខ​នឿន បានបង្ហាញ​ពី​គំនិត​វិជ្ជមាន​ថា នៅ​ឆ្នាំ២០២០ ដែល​កំពុងតែ​ស្ថិតនៅក្នុង​វិបត្តិ Covid-19  គឺជា​ឱកាសល្អ​ទាំង​សម្រាប់​អ្នកមាន​បំណង​ចង់​ទិញ​លំនៅដ្ឋាន​ដើម្បី​ស្នាក់នៅ​ក្នុងតម្លៃ​ទាប ក៏ដូចជា​អ្នកវិនិយោគ​លើ​វិស័យ​ដីធ្លី​ផងដែរ ។ លោក បាន​បញ្ជាក់ថា ឱកាសល្អ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​លំនៅដ្ឋាន​បាន​ស្អាត និង​មានតម្លៃ​ទាប​នៅពេលនេះ គឺមាន​ហេតុផល​ចំនួន៣ គឺ​ទី១-អ្នក​អភិវឌ្ឍ​បុរី​ជាទូទៅ​កំពុងតែ​ផ្តល់​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល និង​មានការ​បញ្ចុះ​តំលៃ​ពិសេស។ ទី២- នៅក្នុង​ឆ្នាំ២០២០នេះ អ្នកទិញ​នឹងមិន​ត្រូវ​បង់ពន្ធ​ប្រថាប់ត្រា៤ភាគរយ សំរាប់​ផ្ទះ​តំលៃ៧ម៉ឺន​ដុល្លារ​ចុះ ហើយ​ទី៣- អ្នកទិញ​មានឱកាស​ចំនេញ​បាន​ខ្ពស់ ព្រោះ​មេរោគ COVID-19 នឹង​បាត់​ទៅវិញ​ក្រោយ​មាន​សញ្ញាណ​វិជ្ជមាន​មួយចំនួន​ដែល​បង្ហាញថា ពិភពលោក​អាច​គ្រប់គ្រង​ស្ថាន​ការ​នៃ​ការរីក​រាលដាល​នេះ​បាន។

ដោយឡែក សម្រាប់​សម្រាប់​អ្នកវិនិយោគ​អចលនវត្ថុ​ទូទៅ គួរតែ​វិនិយោគ​ដីធ្លី​នៅក្នុង​ឆ្នាំ២០២០នេះ ដោយសារ​មាន​កត្តា៣យ៉ាង​ផ្តល់​អំណោយផល ទី១- អ្នកទិញ​មាន​ជម្រើស​ច្រើន​ក្នុង​ការទិញ ដោយមាន​អ្នក​ចង់​លក់​ច្រើន ធ្វើឱ្យ​អ្នកទិញ ទិញ​បាន​តម្លៃ​ក្រោម​ទីផ្សារ និង​មានឱកាស​ចំណេញ​បាន​ខ្ពស់។ ទី២- ប្រមុខ​រាជរដ្ឋាភិបាល​កំពុងមាន​យន្តការ​ជំរុញ និង​លើកទឹកចិត្ត​វិនិយោគិន​ក្រៅប្រទេស​ឱ្យមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។ ទី៣-តម្រូវការ​ក្នុងស្រុក​ជាក់ស្តែង​នៅតែមាន​ការកើនឡើង​នៅក្នុង​ឆ្នាំ២០២០នេះ។

ដោយឡែក​សម្រាប់​ការធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម​វិញ ស្ថិតនៅក្នុង​ស្ថានការណ៍​ដែល​កំពុង​ប្រឈម​នៅពេលនេះ មាន​សហគ្រិន​មួយចំនួន​សួរ​ខ្លួនឯង​ថា តើ​គួ​ប្រើ​វិធានការ​បែបណា​ដែល​អាចជួយ​ការពារ​អាជីវកម្ម​រប​ស់​ខ្លួន​បាន​ជាមួយនឹង​ភាពមិនច្បាស់លាស់​ពី​កាលកំណត់​លុបបំបាត់​នូវ​វិបត្តិ​នេះ​បាន? ប៉ុន្តែ​សម្រាប់​សហគ្រិន​ដែលមាន​ភាពរឹងមាំ នៅតែមាន​សុទិដ្ឋិនិយម​ខ្ពស់ ហើយ​បញ្ជាក់ថា នៅក្នុង​បរិបថ​នៃ​វុប​ត្តិ​ជា​សាកល​មួយ​នេះ មានឱកាស​ច្រើនណាស់​ដែល​បង្កប់ខ្លួន​នៅក្នុង​បញ្ហា ហើយ​គួរតែ​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​បង្កើន​កម្លាំង និង​ទាញយក​ប្រយោជន៍។

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​អន្តរជាតិ​បាន​អះអាងថា ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក ក៏ដូចជា​នៅក្នុង​តំបន់​អាច​បង្កើតជា​ឱកាស​សម្រាប់​ការផ្លាស់ប្តូរ​ទីផ្សារ។ ជា​ឧទាហរណ៍ ក្រោយពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨ មាន​ក្រុមហ៊ុនធំៗចំនួន​ពីរបាន​កើតឡើង​គឺ​ក្រុមហ៊ុន Airbnb និង​ក្រុមហ៊ុន Uber។ ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​រកឃើញ​គន្លឹះ​ផ្លាស់ប្តូរ​គំរូ​ពាណិជ្ជកម្ម​ចាស់​តាមរយៈ​ការលើកកម្ពស់​មនុស្ស​ទូ​ទៅឱ្យ​រក​ប្រភព​ចំណូល ផ្តល់​គំនិត​ច្នៃប្រឌិត និង​ជម្រើស​ការងារ។ ចរន្ត​នៃ​ការងារ​ឯករាជ្យ​មានមក​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​ដំណើរ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​បាន​រុញច្រាន​ចរន្ត​នេះ​ឱ្យ​ឡើង​កាន់តែ​ខ្ពស់។ ការងារ​ដែល​ធ្វើ​ដោយ​ខ្លួនឯងបាន​ក្លាយជា​ដំណោះស្រាយ​នៃ​បញ្ហា​ក្នុង​ក្រុមហ៊ុន​ជា​ប្រពៃណី។

បើទោះជា​ដំណើរ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ជាស​កល​បង្កើត​សម្ពាធ​ខ្លាំង​លើ​ពាណិជ្ជកម្ម​តូចតាច ប៉ុន្តែ​វា​ក៏បាន​បង្កើតជា​ឱកាស​សម្រាប់​ការចាប់ផ្តើម​ពាណិជ្ជកម្មថ្មីៗជាច្រើន​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត។ ភាពខុសគ្នា​ស្ថិតនៅត្រង់​វិធីសាស្ត្រ​នៃ​ការធ្វើ​ពាណិជ្ជកម្ម។ សម្រាប់​សហគ្រិន​ដែល​ចេះ​មើល​ចរន្ត​នៃ​ដំណើរ​ឡើង​ចុះ​នៃ​ទីផ្សារ​សកល​មិនមែនជា​ការគំរាមកំហែង​ទេ ប៉ុន្តែ​វា​ជា​ឱកាស​ទៅវិញ៕

Advertisement