ស្ត្រី5​រូប​ដែល​មាន​ទ្រព្យ​ច្រើន​​ជាង​គេ​បង្អស់​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ពិភព​លោក

ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យអចលនទ្រព្យពិភពលោក

យោងតាមបញ្ជីចំណាត់ថ្នាក់អ្នកមានរបស់សារព័ត៌មាន Forbes បច្ចុប្បន្នអ្នកស្រី Yang Huiyan គឺជាមហាសេដ្ឋិនីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យអចលនទ្រព្យពិភពលោក ដោយមានទ្រព្យសម្បត្តិឡើងដល់28.9ពាន់លានដុល្លារអាមេរិក។

1. Yang Huiyan៖ 28.9ពាន់លានដុល្លារអាមេរិក

ស្ត្រីអ្នកជំនួញវ័យ39ឆ្នាំរូបនេះ កាន់កាប់ភាគហ៊ុន57% និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអចលនទ្រព្យ Country Garden ដែលឪពុករបស់នាងជាអ្នកបង្កើតឡើង។ តាំងតែពីតូច Yang Huiyan ត្រូវបានឪពុកសង្ឃឹម ជឿជាក់ និងបណ្ដុះបណ្ដាលដើម្បីបន្តគ្រប់គ្រងក្រុមហ៊ុន។

Yang Huiyan៖ 28.9ពាន់លានដុល្លារអាមេរិក
អ្នក​ស្រី​ Yang Huiyan៖ មាន​ទ្រព្យ​ 28.9ពាន់លានដុល្លារ​អាមេរិក

ក្រោយពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ Yang Huiyan បានចូលសិក្សាផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ Ohio (អាមេរិក)។ ឆ្នាំ2003 នាងបានបញ្ចប់ការសិក្សា និងបានត្រលប់មកស្រុកកំណើត (ទីក្រុង Foshan ខេត្ត Guangdong) នៅប្រទេសចិន ដើម្បីជួយធ្វើការក្នុងក្រុមហ៊ុនរបស់គ្រួសារ។

2. Wu Yajun៖ 16ពាន់លានដុល្លារអាមេរិក

Wu Yajun កើតឆ្នាំ1964 នៅក្នុងខេត្ត Chongqing ប្រទេសចិន។ អ្នកស្រីធ្លាប់ធ្វើជាកម្មការិនី និងអ្នកកាសែត។ ឆ្នាំ1993 អ្នកស្រី Wu បានបង្កើតក្រុមហ៊ុន Longfor Properties ដោយឈរឈ្មោះជាមួយនឹងស្វាមី Cai Kui។ ក្រុមហ៊ុននេះ មានជំនាញខាងសាងសង់បុរីលំនៅដ្ឋាន។

ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យអចលនទ្រព្យពិភពលោក
Wu Yajun៖ 16ពាន់លានដុល្លារអាមេរិក

ឆ្នាំ2012 អ្នកស្រី និងស្វាមី បានលែងលះគ្នា។ បច្ចុប្បន្ន លោក Cai Kui លែងមានតួនាទីអ្វីនៅក្នុងក្រុមហ៊ុននេះទៀតហើយ។

3. Kwong Siu-hing៖ 12ពាន់លានដុល្លារ

អ្នកស្រី Kwong Siu-hing គឹជាភរិយារបស់លោក Kwok Tak-seng ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai Properties។ លោក Kwok បានទទួលមរណភាពកាលពីឆ្នាំ1990។ អ្នកស្រី Kwong បានឡើងធ្វើជាប្រធានក្រុមហ៊ុនចាប់ពីឆ្នាំ2008 រហូតដល់ឆ្នាំ2011។

ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យអចលនទ្រព្យពិភពលោក
អ្នកស្រី Kwong Siu-hing រូបកណ្ដាល។

បច្ចុប្បន្ន មហាសេដ្ឋិនីរូបនេះ នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេបង្អស់របស់ក្រុមហ៊ុន Sun Hung Kai ដោយកាន់កាប់ភាគហ៊ុនចំនួន26.8%។ (អ្នកស្រី Kwong Siu-hing (រូបកណ្ដាល))។

4. Chan Laiwa: 5.8ពាន់លានដុល្លារ

កាលពីនៅតូច គ្រួសាររបស់ Chan Laiwa ក្រខ្សត់រហូតដល់ថ្នាក់អ្នកស្រីត្រូវឈប់រៀនដើម្បីធ្វើការរកប្រាក់សម្រាប់ផ្គត់ផ្កង់គ្រួសារ។ ក្រោយមក Chan បានបង្កើតក្រុមហ៊ុនជួសជុលគ្រឿងសង្ហារិម និងបានរើមកនៅក្នុងទីក្រុងហុងកុងបន្ទាប់ពីមានវ័យជាង40ឆ្នាំ។ ពេលនោះ អ្នកស្រីក៏ចាប់ផ្ដើមវិនិយោគទៅលើវិស័យអចលនទ្រព្យ។

ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យអចលនទ្រព្យពិភពលោកឆ្នាំ1988 អ្នកស្រីបានបង្កើតក្រុមហ៊ុន Fuwah Group ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយនៅទីក្រុងប៉េកាំងប្រទេសចិន។

5. Alexandra Schoerghuber: 4,9ពាន់លានដុល្លារ

Alexandra Schoerghuber គឺជាភរិយារបស់លោក Stefan Schoerghuber ដែលជាអ្នកស្នងកេរដំណែលរបស់គ្រួសារ ប៉ុន្តែ លោកបានទទួលមរណភាពកាលពីឆ្នាំ2008 ក្នុងវ័យ47ឆ្នាំ។ បច្ចុប្បន្ន អ្នកស្រី Alexandra Schoerghuber កំពុងគ្រប់គ្រងក្រុមហ៊ុនវិនិយោគឯកជនរបស់គ្រួសារ ដែលមានឈ្មោះថា Schoerghuber Unternehmensgruppe។

ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យអចលនទ្រព្យពិភពលោក
អ្នក​ស្រី Alexandra Schoerghuber ៖ 4,9ពាន់លានដុល្លារ

ក្រុមហ៊ុននេះ មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតស្រាបៀរ (ជាម្ចាស់រួមជាមួយនឹង Heineken និងល្បីឈ្មោះជាមួយនឹងផលិតផល Pauliner) និងក្រុមហ៊ុន Arabella Hospitality ដែលជាសណ្ឋាគារមួយដែលមានការសហការនឹងក្រុមហ៊ុន Marriott។ ក្រុមហ៊ុនរបស់អ្នកស្រី Alexandra ក៏កាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកអចលនទ្រព្យធំជាងគេមួយ (Bayerische Bau und Immobilien GmbH) នៅប្រទេសអាល្លឺម៉ង់ ដែលក្រុមហ៊ុននេះ មានជំនាញខាងសំណង់ និងកាន់កាប់អចលនទ្រព្យជាច្រើនផងដែរ៕

ប្រភព៖ Forbes

Advertisement