គេហដ្ឋាន​ចំនួន 3 កន្លែង​ដែល​ត្រូវបាន​លក់​ក្នុងតម្លៃ​ខ្ពស់​ជាងគេ​​នៅ​​សហរដ្ឋ​អាមេរិក​​នា​​ឆ្នាំ​ 2020

អ្នក​ដែល​បាន​ចំណាយ​ប្រាក់​ច្រើនជាងគេបង្អស់​ដើម្បី​ទិញ​ផ្ទះមួយ​ខ្នង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ 2020 នេះ​គឺជា​មហាសេដ្ឋី​លំដាប់​ទីមួយ​ក្នុង​ពិភពលោក និង​ជា​ម្ចាស់​នៃ​ក្រុមហ៊ុន​ផ្សារ​អន​ឡាញ Amazon។

ទីមួយ៖ Warner Estate (ក្នុង​ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក)

ទីមួយ៖ Warner Estate (ក្នុង​ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក)

តម្លៃ​ទិញដូរ៖ 165 លាន​ដុល្លារ​អាមេរិក

កាលពី​ខែមេសា ឆ្នាំ 2020 លោក Jeff Bezos ដែលជា CEO របស់​ក្រុមហ៊ុន Amazon បានសម្រេច​ចិត្ត​ទិញ​ភូមិគ្រឹះ​មួយ​ដែលមាន​ឈ្មោះថា Warner Estate ដែល​ត្រូវបាន​សាងសង់ឡើង​សម្រាប់​លោក Jack Warner ដែលជា​អតីត​ប្រធាន​ក្រុមហ៊ុន Warner Bros កាលពី​ទសវត្សរ៍​ឆ្នាំ 1930។ នៅ​មុនពេល​ត្រូវបាន​លក់​មកឱ្យ Jeff Bezos ម្ចាស់​ចុងក្រោយ​របស់​ភូមិគ្រឹះ​នេះ​គឺមាន​ឈ្មោះថា David Gefen ។

ភូមិគ្រឹះ​ដែល​ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ 3.6 ហិកតា និង​ស្ថិតនៅក្នុង​តំបន់ Benedict Canyon នេះ មាន​ទីលាន​វាយកូនគោល ទីលាន​វាយ​កូន​បាល់ ផ្ទះ​សម្រាប់​ទទួលភ្ញៀវ និង​សួនច្បារ​ដែលមាន​ទំហំ​ធំ​ផងដែរ។

ទី​ពីរ៖ Jeffrey Katzenberg Estate (នៅ​ទីក្រុង Beverly Hills រដ្ឋ California)

ទី​ពីរ៖ Jeffrey Katzenberg Estate (នៅ​ទីក្រុង Beverly Hills រដ្ឋ California)

តម្លៃ​ទិញដូរ៖ 125 លាន​ដុល្លារ​អាមេរិក

កាលពី​ខែសីហា អ្នក​ផលិត​ភាពយន្ត Jeffrey Katzenberg បាន​លក់​ផ្ទះ​របស់ខ្លួន​នៅ​ទីក្រុង Beverly Hills ក្នុងតម្លៃ 125 លាន​ដុល្លារ ទៅឱ្យ Jan Koum ដែលជា​សហ​ស្ថាបនិក​ម្នាក់​របស់​កម្មវិធី​ផ្ញើ​សារ WhatsApp។ ផ្ទះ​នេះ​មាន​ទំហំ 2,400 ម៉ែត្រការ៉េ ស្ថិតនៅលើ​ផ្ទៃដី​ទំហំ 2.8 ហិកតា។

ទី​បី៖ លំនៅដ្ឋាន​ដែល​ស្ថិតនៅ​ជាន់​លើ​គេ​បង្អស់ (Penthouse) នៃ​អគារ 220 Central Park South (Manhattan, New York)

ទី​បី៖ លំនៅដ្ឋាន​ដែល​ស្ថិតនៅ​ជាន់​លើ​គេ​បង្អស់ (Penthouse) នៃ​អគារ 220 Central Park South (Manhattan, New York)

តម្លៃ​ទិញដូរ៖ 99 លាន​ដុល្លារ​អាមេរិក

លំនៅដ្ឋាន​ដែល​ហៅថា penthouse ដែលមាន​បន្ទប់​គេង​ចំនួន 4 និង​មាន​ទំហំ 910 ម៉ែត្រការ៉េ ស្ថិតនៅលើ 220 Central Park South ដែលជា​អគារ​មួយ​ត្រូវបាន​រចនា​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម Robert A.M. Stern Architects នេះ ត្រូវបាន​លក់​ឱ្យ​ម្ចាស់​ថ្មី​កាលពី​ខែកក្កដា ឆ្នាំ2020។ វា​ត្រូវបាន​ទិញ​ដំណាលគ្នា​ជាមួយនឹង​ជាន់​បន្ទាប់​ផ្ទាល់ ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ទទួលភ្ញៀវ ឬ​កន្លែង​ស្នាក់នៅ​របស់​ម្ចាស់ penthouse ដូច្នេះហើយ​ទើប​តម្លៃ​សរុប​របស់​វា បាន​ឡើងដល់​ជិត 102 លាន​ដុល្លារ។

នេះ​គឺជា​ការ​ទិញដូរ​គេហដ្ឋាន​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​លំដាប់​ទី​បី​នៅ​តំបន់ Manhattan។ ក៏ប៉ុន្តែ អត្តសញ្ញាណ​​របស់​​អ្នក​ទិញ​ penthouse នេះ មិនត្រូវ​បាន​គេ​បង្ហើប​ឱ្យដឹង​នោះទេ៕

ប្រភព៖ WSJ

Advertisement