ស្ថាបនិក Amazon លោក Jeff Bezos ក្លាយជា​កំពូល​មហាសេដ្ឋី​មាន​លុយ​ច្រើនជាងគេ​បំផុត នៅថ្ងៃនេះ

អាមេរិក៖ កំពូល​មហាសេដ្ឋី Microsoft លោក Bill Gate នៅថ្ងៃនេះ ត្រូវបាន​ទស្សនាវដ្ដី​ដ៏​ល្បី​របស់​អាមេរិក Forbes ចុះផ្សាយ​ថា លោក​បាន​ធ្លាក់​តំណែង​កំពូល​មហាសេដ្ឋី​លំដាប់​ទី1 មក​នៅ​លេខ​រៀង​ទី2 វិញ បន្ទាប់ពី​លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ Amazon.com កើន​ទ្រព្យ​ច្រើនជាង។

គិត​ត្រឹម​ថ្ងៃទី27 វិច្ឆិកា​នេះ លោក Bill Gates មាន​លុយ​ត្រឹមតែ 89.4ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ខណៈដែល​លោក Jeff Bezos មាន​លុយ​រហូតដល់ 99.6ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​មិនមែនជា​រៀង​ទី1 នោះទេ​សម្រាប់​លោក Jeff Bezos ដែល​ក្លាយជា​កំពូល​មហាសេដ្ឋី​លំដាប់​ទី1។

តាម​ការបញ្ជាក់​របស់ Forbes បាន​ឲ្យ​ដឹងថា ចំនួន​លុយ​របស់ Jeff Bezos កើនឡើង​ច្រើន រហូតដល់​យកឈ្នះ​លោក Bill Gates បាន​គឺ​ដោយសារតែ​ព្រឹត្តិការណ៍ Black Friday ព្រោះ​នៅថ្ងៃនោះ គឺ​ប្រជាជន​អាមេរិក​នាំគ្នា​សម្រុក​ទិញ​ទំនិញ​សម្រាប់​ឱកាស​ចុងឆ្នាំ ហើយ​វា​ក៏​ជា​ថ្ងៃមួយ​ដែល​ទំនិញ​ភាគច្រើន​ត្រូវបាន​លក់​បញ្ចុះតម្លៃ។

ជាមួយគ្នា​នោះ​ផងដែរ មហាសេដ្ឋី​វ័យក្មេង Mark Zuckerberg ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ Facebook គឺ​នៅ​រក្សា​តំណែង​របស់ខ្លួន​បាន នៅ​លេខ​រៀង​ទី5 ជាមួយនឹង​លុយ 73.7ពាន់​លាន​ដុល្លារ៕

Advertisement