ក្រសួងវប្បធម៌​៖​ ​យុវជន​ខ្មែរ​គួរ​ស្វែងយល់​ពី​ខ្លួនឯង​ឱ្យ​ច្បាស់​ ​កុំឱ្យ​ថ្ងៃទី14​ ​កុម្ភៈ​ ​ប៉ះពាល់​ដល់​អត្ថិភាព​ជា​ប្រជាជាតិ​ថ្លៃថ្នូរ​

​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​ចេញ​សេចក្តី​អំពាវនាវ​ថ្មី​មួយ​នៅ​ថ្ងៃទី11​ ​ខែកុម្ភៈ​នេះ​ ​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​វប្បធម៌​ប្រពៃណី​ជាតិ​ ​ដែល​កើតឡើង​ដោយ​ការយល់​ខុស​របស់​ប្រជាជន​ ​ជាពិសេស​យុវវ័យ​។​ ​
​នៅក្នុង​សេចក្តី​អំពាវនាវ​នេះ​ ​ក្រសួង​បាន​បញ្ជាក់​ថា​ ​ថ្ងៃទី14​ ​កុម្ភៈ​ ​ដែល​មនុស្ស​មួយចំនួន​ ​ជាពិសេស​គ្រិស្ត​សាសនិកជន​បាន​កំណត់​ថា​ ​ជា​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​ជិត​ឈាន​ចូល​មកដល់​ហើយ​។​ ​បច្ចុប្បន្ន​ ​ទិវា​នេះ​បាន​ ​និង​កំពុង​ជ្រៀតចូល​មក​ក្នុង​សង្គម​កម្ពុជា​ ​ជាពិសេស​ស្រទាប់​យុវជន​ ​បណ្តាល​ឱ្យ​មនុស្ស​មួយចំនួន​បាន​ទទួលយក​ ​និង​ប្រើប្រាស់​ដោយ​ភាព​ភ័ន្តច្រឡំ​ ​នាំ​ឱ្យ​មានផល​ប៉ះពាល់​ដល់​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ទៀតផង​។​ ​

​ក្នុង​បរិការណ៍​នេះ​ ​ប្រជាជន​ជាពិសេស​យុវជន​កម្ពុជា​ ​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​ស៊ីជម្រៅ​ចំពោះ​វប្បធម៌​ ​ប្រពៃណី​ ​ដែល​ជាម​រត​ក​ដ៏​ថ្លៃថ្លា​របស់​ដូនតា​យើង​ ​ព្រមទាំង​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​គ្រប់ជ្រុងជ្រោយ​ពី​ខ្លឹមសារ​ ​និង​ឥទ្ធិពល​នៃ​វប្បធម៌​ ​ទំនៀមទម្លាប់​ពី​ខាងក្រៅ​ ​ដើម្បី​បន្ស៊ី​ចូល​ទៅ​ក្នុង​ឥរិយាបថ​ ​និង​បរិបទ​នៃ​សង្គម​របស់​ខ្លួន​ ​ក្នុង​គោលដៅ​រក្សា​ឱ្យ​បាន​នូវ​អត្ថិភាព​ជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ​ដែល​មាន​វ័យ​ចំណាស់​រាប់ពាន់​ឆ្នាំ​មក​ហើយ​នៅ​ទ្វីបអាស៊ី​នេះ​។​ ​

ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​កម្ពុជា​ ​គួរតែ​ជា​ឱកាស​ក្នុង​ការចែកចាយ​ ​និង​ធានា​ក្តី​ស្រឡាញ់​ប្រកបដោយ​ភាព​ទូលំទូលាយ​ ​និង​សន្តាន​ចិ​ត្ត​ស្មោះ​ស​ ​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​មាន​ជាអាទិ៍​៖​ ​ក្រុម​គ្រួសារ​ ​ឪពុក​ម្តាយ​ ​ប្តី​ប្រពន្ធ​ ​កូនចៅ​ ​និង​ចំពោះ​អ្នក​នៅក្នុង​សង្គម​ជាមួយគ្នា​ដូចជា​ ​ជន​ពិការ​ ​កុមារ​កំព្រា​ ​និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន​ ​ជាដើម​ ​ក្រោម​រូបភាព​ ​ការ​ជួបជុំ​ពិភាក្សា​គ្នា​ ​ឬ​ទទួលទាន​អា​ហារ​រូ​ម​គ្នា​ដោយ​ក្តី​សោមនស្ស​រីករាយ​ ​ការ​សរសេរ​លិខិត​ជូនពរ​ ​ការ​ជូន​អំ​ណោយ​ផ្សេង​ៗ​ ​ដើម្បី​បញ្ជាក់​ពី​ភាព​ក​ត្ត​ញ្ញូ​តា​ធម៌​ ​ពី​ក្តី​ស្រឡាញ់​ ​និង​ការ​យកចិត្ត​ទុកដាក់​របស់​ខ្លួន​ចំពោះ​អ្នកមានគុណ​បុព្វការី​ជន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ ​និង​ចំពោះ​សង្គមជាតិ​។​ ​


​ក្នុង​ឱកាស​នេះ​ ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​សូម​អំពាវនាវ​ដល់​មាតា​ ​បិតា​ ​អាណាព្យាបាល​ ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ ​ជាពិសេស​យុវជន​ ​សូម​ចូលរួម​ផ្សព្វផ្សាយ​ ​អប់រំ​ ​ពន្យល់​ណែនាំ​ ​ក្រើន​រំឭក​ដល់​បងប្អូន​ ​កូន​ ​ចៅ​ ​ក្នុង​គោលដៅ​ប្រើប្រាស់​ទិវា​នេះ​ ​ឱ្យ​ស្របតាម​គន្លង​ប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ​ដើម្បី​កិត្តិយស​ ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ ​របស់​ក្រុម​គ្រួសារ​ ​ជាពិសេស​ដើម្បី​រួមចំណែក​លើកកម្ពស់​កិត្យានុភាព​នៃ​សង្គមជាតិ​៕​ ​

Advertisement