ចំណេះ​ជំនាញ​ ​អត្តចរិត​ ​និង​ឥរិយ​បថ​ ​ត្រូវ​ដើរស្របគ្នា​ទើប​អាច​ក្លាយជា​មនុស្ស​ខ្លាំង​សម្រាប់​សតវត្សរ៍​ទី21​

ការអប់រំ​ ​លើ​ចំណេះ​ជំនាញ​តែមួយមុខ​គត់​មិនទាន់​គ្រប់គ្រាន់​ទេ​សម្រាប់​សតវត្សរ៍​ទី21នេះ​ ​ព្រោះ​ការអប់រំ​សម័យ​បច្ចុប្បន្ន​នេះ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ ​ដែល​មនុស្ស​ស្ទើរគ្រប់​គ្នា​លើ​ពិភពលោក​សុទ្ធតែ​អាច​រៀន​ជំនាញ​បាន​សម្រាប់​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​ ​តែ​អ្វី​ជា​ចំណុច​អាទិភាព​ដើម្បី​ក្លាយជា​មនុស្ស​ខ្លាំង​បាន​នោះ​គឺ​ ​អត្តចរិត​ ​និង​ឥរិយាបថ​។​ ​
​ថ្លែង​នៅក្នុង​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ដល់​សិស្សានុសិស្ស​នៃ​សាល​រៀ​នវ៉េស្ទ​ឡា​ញន៍​ ​និង​សាលារៀន​ណ​ត្ស​ឡា​ញន៍​ ​លោក​ ​តែ​ ​ឡាយ​ ​ប្រធាន​នាយកដ្ឋាន​អប់រំ​នៃ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​ ​នៅក្នុង​សតវត្សរ៍​ទី21នេះ​ ​ការអប់រំ​ចាំបាច់​ត្រូវ​គិតគូរ​ទាំង​ផ្នែក​ចំណេះ​ជំនាញ​ ​និង​អត្តចរិត​ ​ក៏ដូចជា​ឥរិយាបថ​ជាដើម​ ​ព្រោះ​គ្រប់គ្នា​សុទ្ធតែ​អាច​អភិវឌ្ឍ​ខ្លួន​ឱ្យ​មានចំណេះ​ជំ​នាញ​ដូច​ៗ​គ្នា​ ​តែ​ចំពោះ​ឥរិយាបថ​ ​និង​អត្តចរិត​ ​គឺ​មិន​ដូចគ្នា​នោះ​ទេ​។​ ​ដោយសារតែ​អត្តចរិត​ ​និង​ឥរិយាបថ​ខុសគ្នា​នេះ​ហើយ​ ​ទើប​ធ្វើ​ឱ្យ​មនុស្ស​ទទួល​បាន​លទ្ធផល​ខុសគ្នា​ ​បើ​ទោះបីជា​ពូកែ​ដូចគ្នា​នៅក្នុង​សាលា​ក៏ដោយ​។​ ​

​លោក​ ​តែ​ ​ឡាយ​ ​បាន​និយាយ​ថា​៖​ ​«​ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​ការ​បណ្តុះបណ្តាល​ទាំង​ជំនាញ​រឹង​ ​និង​ជំនាញ​ទន់​នេះ​ហើយ​ ​ទើប​យើង​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ឡើង​ពី​ ​1ឆ្នាំទៅ​ ​1ឆ្នាំ​ដើម្បី​បញ្ចូល​កម្ម​វិ​ធី​ល្អ​ៗ​ដល់​សិស្សរបស់​យើង​ដើម្បី​បណ្តុះបណ្តាល​ពួកគេ​ឱ្យ​ក្លាយជា​មនុស្ស​មាន​សក្តា​នុ​ពល​ ​និង​ប្រកបដោយ​គុណភាព​ ​គុណធម៌​ ​សុជីវធម៌​ ​និង​ភាពជា​អ្នកដឹកនាំ​»​។​ ​

​លោក​ ​តែ​ ​ឡាយ​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​យើង​ចង់ឱ្យ​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅក្នុង​បណ្តាញ​សាលារៀន​របស់​យើង​មិន​ត្រឹមតែ​ក្លាយជា​មនុស្ស​ដែល​មានចំណេះ​ជំនាញ​ច្បាស់លាស់​នោះ​ទេ​ ​តែ​ពួកគេ​ក៏អាច​ក្លាយជា​មនុស្ស​ដែល​មាន​ផ្នត់គំនិត​ចង់​ចេះ​ចង់​ដឹង​ពេញ​មួយ​ជីវិត​ ​និង​ជា​មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​ ​មាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់​ ​ឬ​ក្លាយជា​មនុស្ស​ដែល​មាន​ទាំង​គុណភាព​ផ្នែក​បញ្ហា​ ​និង​ស្មារតី​ ​សម្រាប់​បំពេញ​តម្រូវការ​សង្គម​នា​ពេល​អនាគត​។​ ​ហេតុនេះ​ហើយ​ទើប​យើង​បញ្ចូល​នូវ​កម្មវិធី​ជាច្រើន​បន្ថែម​លើ​កម្មវិធី​សិក្សា​គោល​ដែល​យើង​មានស្រាប់​ ​ដូចជា​កម្មវិធី​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា​ ​(​STEM​)​ ​កម្មវិធី​ជំនាញ​ទាំង​ ​7យ៉ាង​សម្រាប់​បុគ្គល​មានប្រសិទ្ធភាព​ខ្ពស់​ ​កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​Money​ ​Tree​ ​និង​កម្មវិធី​វិទ្យ​សាស្ត្រ​ជាច្រើន​ទៀត​ ​ដូចជា​ការបង្កើត​ក្លិប​អ្នក​វិទ្យាសាស្រ្ត​វ័យក្មេង​ជាដើម​ ​ដើម្បី​ឱ្យ​ធនធានមនុស្ស​ដែល​យើង​បណ្តុះបណ្តាល​ទាំងអស់​នេះ​ ​ក្លាយជា​មនុស្ស​ខ្លាំង​ទាំង​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។​ ​

​លោក​បាន​បន្ថែម​ថា​ ​ចំណេះ​ជំនាញ​ ​គឺជា​ក្បួនខ្នាត​នៃ​ការ​ធ្វើការងារ​ ​ឬ​ជា​ក្បួនខ្នាត​សម្រាប់​ការ​ធ្វើអាជីវកម្ម​ដែល​គ្រប់គ្នា​ត្រូវតែ​ដឹង​ ​តែ​ដើម្បី​ឱ្យ​ការងារ​ ​ឬ​អាជីវកម្ម​រីកចម្រើន​ ​វា​ត្រូវការ​ធាតុផ្សំ​ជាច្រើន​ទៀត​ដើម្បី​អភិវឌ្ឍ​ ​ដូចជា​ជំនាញ​ក្នុង​ការសម្រប​សម្រួល​ ​ជំនាញ​ក្នុង​ការ​ធ្វើការងារ​ជា​ក្រុម​ ​ជំនាញ​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​ឆ្លាតវៃ​ ​ជំនាញ​ក្នុង​ការ​ច្នៃប្រឌិត​ ​និង​ជំនាញ​ក្នុង​ការ​ស្វែងយល់​ពីចិត្ត​អ្នកដទៃ​ជាដើម​ ​ដែល​ជំនាញ​ទាំងអស់​នេះ​ជា​កម្លាំង​ចលករ​ឱ្យ​ការអនុវត្ត​ការងារ​នោះ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​។​ ​

​សាលារៀន​ ​វេស​ឡាញ​ ​និង​ណ​ត្ស​ឡា​ញន៍​ ​ចាប់ផ្តើម​ចុះឈ្មោះ​ចូលរៀន​ពី​ថ្ងៃនេះ​តទៅ​ ​និង​ចូលរៀន​កម្មវិធី​មត្តេយ្យ​ភាសាអង់គ្លេស​ ​និង​ភាសា​ចិន​ ​នៅ​ថ្ងៃទី1​ ​ខែសីហា​ ​ឆ្នាំ2019​ ​និង​ថ្នាក់​ចំណេះដឹង​ទូទៅ​ខ្មែរ​ចូលរៀន​នៅ​ថ្ងៃទី2​ ​ខែកញ្ញា​ ​ឆ្នាំ2019​៕​

Advertisement