មានចំណេះ​ ​មាន​ជំនាញ​ ​និង​មាន​អត្តចរិត​ល្អ​ ​មិន​ប្រាកដ​ថា​ជោគជ័យ​នោះ​ទេ​ ​បើ​គ្មាន​គំនិតល្អ​

​ដើម្បី​ទទួល​បាន​នូវ​ភាព​រីកចម្រើន​ ​ឬ​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​ជីវិត​ ​ទាំង​ជីវិត​ការងារ​ ​ជីវិត​គ្រួសារ​ ​និង​ជីវិត​អាជីវកម្ម​ជាដើម​ ​មនុស្ស​ម្នា​ក់ៗ​ត្រូវការ​ធាតុផ្សំ​ជាច្រើន​បញ្ចូល​គ្នា​ដើម្បី​អនុវត្ត​សកម្មភាព​ប្រកប​ដោយសក្តានុពល​ឆ្ពោះទៅ​រក​ចំណុច​អភិវឌ្ឍន៍​ជាលំដាប់​។​ ​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​ ​ជាទូទៅ​យើង​ម្នា​ក់ៗ​តែងតែ​គិតថា​ ​ធាតុផ្សំ​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ក់ៗ​ក្លាយជា​មនុស្ស​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ផ្នែកការ​ងារ​ ​និង​ផ្នែក​អាជីវកម្ម​ ​គឺ​ចំណេះ​ ​ជំនាញ​ ​និង​អត្តចរិត​ល្អ​។​ ​ជា​ការពិត​ណាស់​ ​វា​ជាផ្នែក​ដែល​អាច​រុញច្រាន​ឱ្យ​មនុស្ស​គ្រប់គ្នា​ទទួល​បាន​លទ្ធផល​ល្អ​ ​តែ​វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​ ​ចំណុច​សំខាន់​មួយផ្សេងទៀត​ដែល​មិន​អាច​ខ្វះ​បាន​ ​និង​ក្តោប​លើ​គុណសម្បត្តិ​ទាំងប៉ុន្មាន​ខាងលើ​នេះ​គឺ​ ​គំនិត​។​ ​គំនិត​ ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​ដែល​កំណត់​វាសនា​របស់​មនុស្ស​ ​ព្រោះ​ប្រសិនបើ​មនុស្ស​ម្នា​ក់ៗ​រៀបចំ​គំនិត​មិនបាន​ល្អ​ ​ទោះ​ខំរៀន​ប៉ុនណា​ក៏​មិន​អាច​ឆ្លើយតប​ជាមួយនឹង​ការ​អភិវឌ្ឍ​ជាក់ស្តែង​បាន​ដែរ​ ​ហើយ​ប្រសិនបើ​មានតែ​ជំនាញ​ ​ឬ​មាន​ចរិតល្អ​ប៉ុនណា​ក៏ដោយ​ ​បើ​គ្មាន​ការ​គិត​ដែល​ត្រឹមត្រូវ​ទេ​នោះ​ ​ប្រាកដជា​មិន​អាច​ទាញ​យក​ប្រយោជន៍​ជា​វិជ្ជមាន​ពី​ការងារ​ ​ឬ​អាជីវកម្ម​បាន​ដែរ​។​ ​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​បាន​និយាយ​ថា​៖​ ​«​គំនិត​ដែល​អាច​រុញច្រាន​មនុស្ស​ឱ្យ​ទទួល​បានការ​អភិវឌ្ឍ​ជាប់​ជាប្រចាំ​គឺ​ការ​គិត​បែប​យុទ្ធ​សាស្រ្ត​។​ ​ការ​គិត​បែប​យុទ្ធ​សាស្រ្ត​នេះ​ ​ផ្តោត​សំខាន់​លើ​ចំណុច​សំ​ខាន់​ៗ3​។​ ​ទី1​ ​គឺ​ការ​គិត​បែប​វិភាគ​ស៊ីជម្រៅ​ ​(​critical​ ​thinking​)​។​ ​ទី2​ ​គឺ​ការ​គិត​បែប​ច្នៃប្រឌិត​ ​(​creative​ ​thinking​)​ ​និង​ទី3​ ​គឺ​ការ​គិត​បែបជា​ប្រព័ន្ធ​ ​(​ecosystem​ ​thinking​)​»​។​ ​

​អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ថា​ ​មនុស្ស​មួយចំនួន​មាន​ជំនាញ​ពូកែ​ដូចគ្នា​ ​មាន​ចរិតល្អ​ដូចគ្នា​ ​តែ​ទទួល​បាន​លទ្ធផល​ខុសគ្នា​ ​គឺ​ដោយសារ​ពួកគេ​មានគំនិត​ខុសគ្នា​ ​មានការ​មើលឃើញ​ខុសគ្នា​លើ​រឿងរ៉ាវ​តែមួយ​ដែល​កំពុង​កើតឡើង​។​ ​មាន​មនុស្ស​ខ្លះ​មានឱកាស​ច្រើន​នៅ​ជុំវិញ​ខ្លួន​ ​តែ​មើល​មិនឃើញ​ថា​នោះ​ជា​ឱកាស​ឡើយ​ ​ខណៈ​មនុស្ស​ខ្លះទៀត​ចាប់​ឱកាស​ទាំងអស់​នោះ​សឹងតែ​មិនទាន់​។​ ​ហេតុនេះ​ ​ការ​បណ្តុះ​គំនិត​ ​ឬ​របៀប​គិត​ ​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ដំណើរ​ជីវិត​ម្នា​ក់ៗ​ឱ្យ​ក្លាយជា​បុគ្គល​ប្រកបដោយ​គុណ​តម្លៃ​ជា​វិជ្ជមាន​សម្រាប់​គ្រប់​ស្ថានការណ៍​ទាំងអស់​។​ ​ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​វិធី​សាស្រ្ត​ក្នុង​ការរៀបចំ​គំនិត​នេះ​ហើយ​ ​ទើប​យើង​នាំ​យក​កម្មវិធី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ ​PRiTS​ ​ដែល​ជា​កម្មវិធី​សិក្សា​ផ្តោត​លើ​ការបង្កើត​គំនិត​ច្នៃប្រឌិត​ ​វិភាគ​ស្ថានការណ៍​ ​អ​ភិ​វ​ឌ្ឈ​ភាព​ឆ្លាតវៃ​ ​និង​ចំណេះដឹង​ជំ​នាញ​ថ្មី​ៗ​តាម​បំណិន​ជីវិត​នា​សតវត្សរ៍​ទី21​ ​មក​ដាក់​បន្ថែម​សម្រាប់​ជា​ជម្រើស​ដល់​អាណាព្យាបាល​ក្នុង​ការជំរុញ​ការ​បណ្តុះបណ្តាល​ដល់​កូន​ៗ​របស់​ពួកគាត់​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​PRiTS​ ​ជា​កម្មវិធី​មួយ​របស់​ក្រុមហ៊ុន​ ​Genius​ ​Brain​ ​ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ2004​ ​ហើយ​ចែកចាយ​ទៅតាម​ប្រទេស​មួយចំនួន​ដូចជា​ ​ប្រទេស​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​អូ​មែន​ ​បារ៉ែន​ ​ចក្រភព​អង់គ្លេស​ ​ប្រ៊ុយណេ​ ​អាហ្វ្រិក​ ​និង​ប្រទេស​កម្ពុជា​។​ ​កម្ម​វី​ធី​នេះ​ត្រូវ​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការប្រើ​ប្រាស់​ ​និង​ចែកចាយ​បន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ដោយក្រុម​ហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​ចាប់ពី​ថ្ងៃទី26​ ​ខែកក្កដា​ ​ឆ្នាំ2018​ ​មក​ម្ល៉េះ​។​ ​វា​ជា​កម្មវិធី​ដែល​អាច​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ការយល់​ដឹង​បន្ថែម​ ​លើ​ជំនាញ​សហគ្រិនភាព​ ​គន្លឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ​ការគ្រប់គ្រង​ ​ការ​កសាង​ទំនុកចិត្ត​លើ​ខ្លួនឯង​ ​ការ​អភិវឌ្ឍ​សមត្ថភាព​ទំនាក់ទំនង​ ​និង​បង្កើន​ភាព​ក្លាហាន​ ​រួម​ទាំង​បណ្តុះ​ភាព​ច្នៃប្រឌិត​ជាដើម​៕​ ​


Advertisement