ស្មាតហ្វូនថ្មី Huawei មានភ្ជាប់សេវាកម្ម Google មកស្រាប់ តម្លៃ 389ដុល្លារ

ទោះជា​​​មាន​ការ​ហាម​ឃាត់​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​មិន​ឱ្យ​រក​ស៊ី​ជា​មួយ​ក្រុមហ៊ុន​អាមេរិក​ក៏ដោយ ប៉ុន្តែ Huawei ក៏នៅតែ​ដាក់​លក់​ស្មាតហ្វូន​ថ្មី ​គឺ Huawei P30 Lite New Edition ដែល​មាន​​សេវាកម្ម Google ភ្ជាប់មកជាមួយ​ស្រាប់។

​​ម៉ូដែល​ថ្មី​នេះ ​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​បន្ថែម​ទៅ​លើ P30 Lite ដែល Huawei ប្រកាស​ចេញ​កាលពី​ដើម​ឆ្នាំ2019។ ប្រៀប​ធៀប​នឹង​ជំនាន់​មុន ​ស៊េរី​ថ្មី​នេះ​មាន​ជម្រើស​ RAM 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ​​មាន​ទំហំ​ដល់​ 256GB  ឯផ្នែក​ដទៃ​ទៀត​នៅ​រក្សា​ដូច​ដើម​ ទាំង​ការ​ឌីហ្សាញ បន្ទះ​ឈីប អេក្រង់ និង​កាមេរ៉ា។P30 Lite New Edition ចេញ​លក់នៅ​ឆ្នាំ2020 ក្រោយ​ពីមាន​ការ​ហាម​ឃាត់​ពី​អាមេរិក​មែន ​តែ​វា​នៅ​មាន​សេវាកម្ម Google ដូច​​​ស៊េរី​ដែល​ចេញ​ឆ្នាំ2019 ដែរ ហេតុផល​អាច​មក​ពី​​អាជ្ញាប័ណ្ណ​ Google គឺ​ជាប់​ជា​មួយ​ឈ្មោះ​នៃ​ម៉ូដែលនេះ ហេតុ​នេះ​ទោះ​​ជា Huawei នៅ​ប្រើ​ឈ្មោះ​ដដែល ប៉ុន្តែ​ប្ដូរ​ការ​ឌីហ្សាញ​បន្តិច និង​ប្ដូរ​លក្ខណសម្បត្តិ​បន្តិច​ក៏​​នឹង​មិន​ល្មើស​ពី​អាជ្ញាប័ណ្ណ​ដែរ។ នេះ​តាម​ការ​យល់​ឃើញ​របស់​សារព័ត៌មាន Android Authority។

Huawei P30 New Lite មាន​លក់​នៅ​អង់គ្លេស​តាំងពីពាក់កណ្ដាលខែមករា ឆ្នាំនេះ​ ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ 389ដុល្លារឡើង៕

Advertisement