ក្រោយ​មានអំពើ​ហិង្សា​កើតឡើង​ច្រើន​ ក្រសួង​អប់រំ​ចេញប្រកាស​ពង្រឹង​វិន័យ​ក្នុង​សាលា​

មួយ​រយៈ​ពេល​ថ្មី​ៗនេះ​ ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​បាន​យក​ចិត្ត​ទុកដាក់​ និង​លើកឡើង​ស្រដៀងគ្នា​អំពី​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​អំពើ​ហិង្សា​រវាង​សិស្ស​ និង​សិស្ស​ដែល​កើតឡើង​ជាបន្តបន្ទាប់​នៅក្នុង​ប្រទេស​ ដោយ​ក្នុង​នោះ​មាន​សិស្ស​មួយ​រូប​បាន​ឈាន​ទៅដល់​បាត់បង់ជីវិត​ទៀតផង​។

ភ្លាម​ៗក្រោយពេល​មាន​បាតុភាព​មិនសូវ​វិជ្ជមាន​ទាំងអស់​នេះ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ចេញ​វិធានការ​ដោយ​ការបាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ និង​រហូត​ឈាន​ដល់​ចេញ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វិធានការ​ពង្រឹង​ និង​លើកកម្ពស់​វិន័យ​បទបញ្ជា​ផ្ទៃក្នុង​ និង​ការអប់រំ​សីលធម៌​នៅ​តាម​គ្រឹះស្ថានសិក្សា​ទៀតផង​។ នៅក្នុង​សេចក្តី​ប្រកាស​នោះ​ ក្រសួង​បាន​បង្ហាញ​ការ​ទទួលស្គាល់​នូវ​កង្វល់​ និង​ការ​ព្រួយបារម្ភ​នានា​របស់​សាធារណជន​ មាតាបិតា​ អាណាព្យាបាល​ សិស្ស​ និស្សិត​ទាំងអស់​ និង​ក៏បាន​សម្ដែង​ការចូលរួម​សោក​ស្តាយ​ផង​ដែរ​ចំពោះ​ក្រុម​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ហេតុការណ៍​ទាំងអស់​នេះ​។

ជា​វិធានការ​ទប់ស្កាត់​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ណែនាំ​ដល់​គ្រប់​អាជ្ញាធរ​អប់រំ​ រួម​ទាំង​គ្រឹះស្ថានសិក្សា​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចូលរួម​ពង្រឹង​ និង​លើកកម្ពស់​វិន័យ​លើ​គោលការណ៍​សំ​ខាន់​ៗចំនួន4​ គឺទី1​ គណៈ​គ្រប់គ្រង​សាលារៀន​នាយក​សាលារៀន​ និង​គ្រូ​បន្ទុក​ថ្នាក់​ ត្រូវ​ផ្សព្វផ្សាយ​ និង​ពង្រឹង​ការអនុវត្ត​ឱ្យ​បាន​ហ្មត់ចត់​នូវ​សេចក្តី​ណែនាំ​របស់ក្រ​សួង​ស្តី​ពី​ការ​ពង្រឹង​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​នៅ​តាម​គ្រឹះស្ថាន​សាធារណៈ​ និង​ឯកជន​ ជា​ពិសេស​ត្រូវ​ពង្រឹង​យន្តការ​របស់​ក្រុមប្រឹក្សាវិន័យ​នៅ​តាម​គ្រឹះស្ថានសិក្សា​នី​មួយ​ៗ។ ចំណុច​សំខាន់​ទី2​ សម្រាប់​ក្រុមប្រឹក្សា​យុវជន​ ក្រុមប្រឹក្សា​កុមារ​ និង​រចនាសម្ព័ន្ធ​អង្គការ​យុវជន​ដែល​មាននៅ​តាម​បណ្តា​គ្រឹះស្ថានសិក្សា​ រួម​ទាំង​ក្រុ​មកា​យរិទ្ធ​ជាតិ​កម្ពុជា​ និង​ក្រុម​យុវជន​កាកបាទក្រហម​ជាដើម​ ត្រូវ​ចូលរួម​ឱ្យ​បាន​ផុសផុល​បំផុត​ជាមួយ​សិស្សានុសិស្ស​ក្នុង​ការ​កសាង​មិត្តភាព​ សាមគ្គីភាព​ ការ​ជួយ​យកអាសា​គ្នា​ការគោរព​វិន័យ​ និង​ក្រមសីលធម៌​ ការគោរព​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​ គ្រួសារ​ សាលារៀន​ និង​សង្គមជាតិ​។ ចំណុច​ទី3​ សម្រាប់​គ្រឹះស្ថានសិក្សា​ទាំងអស់​ ត្រូវ​ប្រើប្រាស់​ពេលវេលា​សមស្រប​ សម្រាប់​ការ​កោះ​ប្រជុំ​សិស្សានុសិស្ស​តាម​ថ្នាក់​ តាម​ក្រុម​ ឬក្នុង​អំឡុង​ពេលមុន​ ឬក្រោយ​កម្មវិធី​គោរព​ទង់ជាតិ​ ដើម្បី​ធ្វើការ​ពន្យល់​ណែនាំ​ដាស់តឿន​ ក្រើន​រំឭក​ ដល់​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​គោរពវិន័យ​ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​។

គ្រឹះស្ថាន​សិក្សា​ត្រុ​វជំរុញ​ការសិក្សា​ស្វែងយល់​បន្ថែម​អំពី​អត្ថន័យ​ និង​ការ​ច្រៀង​បទចម្រៀង​ពង្សាវតា​ខ្មែរ​ ដើម្បី​លើកតម្កើង​មោទនភាព​ ឧត្តមភាព​ជាតិនិយម​ និង​ការ​ជឿជាក់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​គ្រប់​ស្រទាប់​សិស្សានុសិស្ស​។

ចំពោះ​ចំណុច​ទី4​ ដែល​ជា​ចំណុច​សំខាន់​នោះ​ គឺ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ណែនាំ​ឱ្យ​គ្រូ​បន្ទុក​ថ្នាក់​ និង​គ្រូ​ប្រចាំ​មុខវិជ្ជា​ ត្រូវ​បន្ត​ដាស់តឿន​ ក្រើន​រំឭក​ និង​បញ្ជ្រាប​ការអប់រំ​លើ​ការរៀបចំ​ផ្នត់គំនិត​ អត្តចរិត​ (ចរិយា​សម្បទា​) បន្ថែម​ពីលើ​ចំណេះ​ជំនាញ​ដែល​ត្រូវ​បង្រៀន​នៅក្នុង​ម៉ោង​សិក្សា​ (ចំណេះ​សម្បទា​)ឱ្យ​អស់ពី​លទ្ធភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក៏​ធ្លាប់​បាន​លើកឡើង​ផង​ដែរ​ថា​ ដើម្បី​ឱ្យ​ការអប់រំ​លើ​បុត្រធីតា​របស់​ប្រជាជន​អាច​អនុវត្ត​បាន​ប្រកបដោយ​ភាព​ច្បាស់លាស់​ និង​គ្រប់ជ្រុងជ្រោយ​នោះ​ យើង​ត្រូវការ​ជាចាំបាច់​នូវ​ការចូលរួម​របស់​អាណាព្យាបាល​។ ជាទូទៅ​សិស្ស​ចម្រើន​ធំធាត់​ឡើង​នៅក្នុង​គ្រួសារ​ មុន​ចូល​ទៅ​ក្នុង​សាលា​ ហើយ​ក្រៅពី​ម៉ោង​សិក្សា​នៅក្នុង​សាលារៀន​ ភាគច្រើន​នៃ​ជីវិត​របស់​សិស្ស​ គឺ​ស្ថិតនៅ​ជាមួយ​អាណាព្យាបាល​ ហេតុនេះ​អាណាព្យាបាល​គួរ​យកចិត្ត​ទុកដាក់​បន្ថែម​ ឬធ្វើ​ជា​ដៃគូ​ដ៏​ល្អ​របស់​គ្រឹះស្ថាន​អប់រំ​ក្នុង​ការ​តាមដាន​យកចិត្ត​ទុកដាក់​ និង​សហការ​អប់រំ​បន្ថែម​លើ​ចំណេះ​ជំនាញ​ និង​ជាពិសេស​គឺ​ចរិតលក្ខណៈ​ក្នុង​ការ​រស់​-នៅ​ឱ្យ​បាន​ល្អ​។ កាលណា​សិស្ស​ទទួល​បានការ​-អប់រំ​ល្អ​ក្នុង​ប

Advertisement