Vivo នឹងចេញស្មាតហ្វូនមាន 5G ថ្មខ្លាំង និងសាករហ័ស មកជាមួយស្រាប់ នៅថ្ងៃទី 29 ខែកុម្ភៈនេះ

ក្រុមហ៊ុន Vivo បាន​ឱ្យ​តម្រុយ​តាម​រយៈ​ការ​ចែកចាយ​រូបភាព​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម​ចិន Weibo មាន​បង្ហាញ​ពី​រូបរាង​ Z6 ដែល​មាន​ប្រើប្រាស់​អេក្រង់​បន្សល់​ប្រជ្រុយ​តូច​មួយ​នៅ​ផ្នែក​ខាង​ស្តាំ​អេក្រង់ ​និង​បណ្ដុំ​កាមេរ៉ា 4គ្រាប់​នៅ​ខាង​ក្រោយ​អម​ប្រព័ន្ធ​ស្គែន​ខ្ចៅ​ដៃ។

ស្មាតហ្វូន​Vivo Z6 នឹង​បំពាក់​នូវ​បន្ទះ​ឈីប Snapdragno 765G SoC ​មាន​ប្រព័ន្ធ​បញ្ចុះ​កម្តៅ Liquid Cooling គាំទ្រ​ការ​ប្រើប្រាស់ 5G អម​ថាមពល​ថ្ម 5000mAh និង​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង 44វ៉ាត់​ម៉ោង។ ទោះ​បីមិន​ទាន់​មាន​ការ​បញ្ជាក់​ពី​តម្លៃ​ច្បាស់ការណ៍​នៅ​ឡើយ តែ​តាម​តម្រុយ​រូបភាព​គឺ Z6 នឹង​មាន​ជម្រើស 3ពណ៌។

ដំណាក់កាល​ចេញ​លក់​ដំបូង​ទំនង​ជា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី29 ​កុម្ភៈ ​នោះ​ផ្ទាល់​លើ​គេហទំព័រ JD.com របស់​ទីផ្សារ​ចិន៕

Advertisement